• រថយន្ត​ដឹក​អ្នកដំណើរ​ចុះ​ពីលើ​ភ្នំ​គូលែន​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​របួស​ជាង​១២នាក់
    ដោយ admin  ថ្ងៃទី 15 July, 2019  ម៉ោង 16:16 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ រថយន្តទេសចរណ៍ដឹកអ្នកដំណើរចំនួន ២៨នាក់ពីភ្នំពេញមកលេងភ្នំគូលែន ខណ:​ចុះ​ពីលើ​ភ្នំ​វិញ​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក្រឡាប់​ បង្កឱ្យមនុស្សប្រុសស្រី១២នាក់ បានរងរបួសធ្ងន់ និងស្រាល។ ហេតុការណ៍នេះកើតឡើងកាលពីរ​សៀ​ល​ថ្ងៃទី​១៥​ ខែកក្កដា ឆ្នាំ២០១៩  នេះនៅលើត្រង់ចំណុចផ្លូវចុះពីលើភ្នំគូលេនថ្មីផ្នែកខាងកើត ស្ថិតនៅ​ភូមិ​តា​ពេញ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

    លោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្បាលស្រុកស្វាយលើបានឱ្យដឹងថា​ ក្នុងហេតុការណ៍នោះបង្កឡើងដោយខ្លួនឯង។​ រថយន្តម៉ាក HYUNDAICOUNTYពាក់ស្លាកលេខភ្នំពេញ3E-6998​។​ អ្នកបើកបរឈ្មោះ កែវ មករា អាយុ​២៨​ឆ្នាំ​ រស់នៅខេត្តកណ្តាល។ អ្នករួមដំណើរសរុប ២៨ នាក់​។​

    លោកបន្តថា អ្នករងរបួសសរុប១២នាក់ ស្រីក់ស្រី៩នាក់៖១/​ឈ្មោះ​ កែម សីហា ភេទប្រុស អាយុ៣០ឆ្នាំ។ ២/​ឈ្មោះ​សុ​ត​ សំអុន ភេទស្រី អាយុ៤៣ឆ្នាំ, ៣/​ឈ្មោះ​ ផាត សោភាភេទស្រី អាយុ៤៨ឆ្នាំ។ ៤/​ឈ្មោះ​ ងួន សារ៉ាន់ ភេទស្រីអាយុ៥៧ឆ្នាំ។ ៥/​ឈ្មោះ​ ងួន សុគុណ ភេទស្រីអាយុ ៥៧ ឆ្នាំ។ ​៦/​ឈ្មោះ​ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ១១ឆ្នាំ។ ៧/​ឈ្មោះ សុខ សុវណ្ណ​រ៉ា​ ភេទប្រុស អាយុ​៣៨​ឆ្នាំ។ ៨/​ឈ្មោះ ហួន សុគន្ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។​ ៩/​ឈ្មោះ​ ប៉េន សុហាន ភេទប្រុស អាយុ៤១ឆ្នាំ។ ១០/​ឈ្មោះ​ លឿង គឹមសៀង ភេទស្រី អាយុ៣៨ឆ្នាំ។ ១១/​ឈ្មោះ​ គីម ចំរើន ភេទស្រី អាយុ៤៦ឆ្នាំ។ ១២/​ឈ្មោះ​ ប៉ុក សុគុណ ភេទស្រី៤៧ឆ្នាំ។

    លោកបញ្ជាក់ថាបច្ចុប្បន្នអ្នករងរបួសទាំងអស់បានដឹកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ចំពោះរថយន្តសមត្ថកិច្ចបានយកមករក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយលើ ដើម្បីរងើចាំដោះស្រាយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares