• នៅព្រលប់នេះ! អគ្គិភ័យបានឆាបឆេះហាងជនជាតិចិន ឈ្មោះទីក្រុងល្ពៅចិននៅក្រុងព្រះសីហនុ
    ដោយ admin  ថ្ងៃទី 15 July, 2019  ម៉ោង 19:46 | សន្តិសុខ​សង្គម

    (ក្រុងព្រះសីហនុ)៖ នៅវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១នេះ មានករណីអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហាងមួយកន្លែងរបស់ជនជាតិចិន ឈ្មោះទីក្រុងល្ពៅចិន ស្ថិតនៅម្តុំផ្លូវជិតផ្ទះជាងលីម ក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

    ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗនោះអាជ្ញាធរ និងកម្លាំងនគរបាលពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តព្រះសីហនុចេញរថយន្ត២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អង្គភាពកំពង់ផែស្វយ័ត របស់កងរាជអាវុធហត្ថខេត្ត និងរបស់អង្គភាព៧១១ បានធ្វើអន្តរាគមន៍រួមគ្នាបាញ់ពន្លត់ភ្លើងទាន់ពេល ហើយបានរលត់ទាំងស្រុងម៉ោង៧យប់ថ្ងៃដដែលនេះ។

    ទាក់ទិននឹងឧប្បត្តិហេតុនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការបង្កអគ្គីភ័យបាននៅឡើយទេ ការខូចខាតទ្រព្យសម្បត្តិក៏មិនទាន់ដឹងនៅឡើយដែរ ហើយក៏គ្មាននរណាម្នាក់រងរបួសដោយសារអគ្គីភ័យនោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares