• រថយន្តកុងតឺនរ័ បើកកៀរម៉ូតូ២គ្រឿងបង្កឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅស្រុកព្រៃនប់
    ដោយ admin  ថ្ងៃទី 14 July, 2019  ម៉ោង 15:47 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនាវេលាម៉ោង៣កន្លះរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩នេះ នៅផ្លូវជាតិលេខ៤ ខាងលិចផ្លូវបំបែកចូលទៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។

    តាមសេចក្តីរាយការណ៍បឋមពីកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងបានស្លាប់នៅនឹងកន្លែង និងបុរសម្នាក់ភាគីខាងម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុអ្នកបើកបររថយន្តទុករថយន្តចោល រួចរត់គេចខ្លួន ហើយភ្លាមៗនៅមិនទាន់មានរបាយការណ៍ពីឈ្មោះជនរងគ្រោះ និងភាគីអ្នកបើកបររថយន្តនៅឡើយទេ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares