• ដុតកម្ទេចរថយន្ដដឹកឈើ៦គ្រឿងទៀត នៅខេត្តស្ទឹងត្រែង!
    ដោយ admin  ថ្ងៃទី 14 July, 2019  ម៉ោង 12:47 | សន្តិសុខ​សង្គម

    (ខេត្តស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នេះ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា រថយន្ដដែលជាមធ្យោបាយ ដឹកជញ្ជូនបទល្មើសព្រៃឈើ ចំនួន៦ គ្រឿង ដែលកម្លាំងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បង្ក្រាបបាននៅខេត្តស្ទឹងត្រែងនោះ លោកបានបញ្ជាឱ្យដុតកម្ទេចចោល នៅនឹងកន្លែង។

    កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងបានដុតកម្ទេចចោលនៅវេលាម៉ោងជាង ១១ព្រឹកនេះ។ រថយន្ដទាំងនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

    នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសង្កត់ធ្ងន់ទៀតថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ សមត្ថកិច្ចមិនដកថយនោះទេ ពោលនៅតែបើកប្រតិបត្តិការបង្ក្រាបជាបន្ដបន្ទាប់ដូចភ្លៀងរលឹម ព្រមទាំងអនុវត្តច្បាប់ដោយតឹងរឹងជាទីបំផុត ក្រោយការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares