• កំពុងដេកលង់លក់ស្រាប់តែភ្លើងឆេះបន្ទប់ដេក ស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់
    ដោយ admin  ថ្ងៃទី 14 July, 2019  ម៉ោង 11:17 | សន្តិសុខ​សង្គម

    (ស្រុកស្អាង/ខេត្តកណ្តាល)៖ នៅក្នុងឧប្បត្តិហេតុភ្លើងឆេះផ្ទះ ស្ត្រីជាប្រពន្ធ បានស្លាប់ និងបុរសជាប្តី បានរលាក របួសធ្ងន់ ពេលកំពុងលង់លក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២ និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៩នេះ នៅចំណុចផ្ទះ ឈ្មោះ វ៉េង វិរៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

    សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រី រងគ្រោះ ដែលស្លាប់ ឈ្មោះ ហាន ស្រីមុំ ភេទស្រី អាយុ៣៣ឆ្នាំ និងអ្នករបួសធ្ងន់ ឈ្មោះ វ៉េង វិរ: ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវជាប្តី មានទីលំនៅ ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ នៅវេលាយប់កើតហេតុ ជនរងគ្រោះ ទាំង២នាក់ ជាប្តីប្រពន្ធ ដេកក្នុងផ្ទះរបស់ខ្លួន លើឡៅតឿ ស្រាប់តែមាន ភ្លើងឆេះក្នុងបន្ទប់ដេក ធ្វើឱ្យស្ត្រីជាប្រពន្ធ ត្រូវភ្លើងឆេះស្លាប់ រីឯបុរសជាប្តី រងរបួសធ្ងន់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares