• ផ្លូវជាតិលេខ៤តៀតហើយ! រថយន្ត០៣គ្រឿងបុកគ្នា មនុស្សរបួស០២នាក់
    ដោយ admin  ថ្ងៃទី 14 July, 2019  ម៉ោង 10:51 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ​)៖ គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយនៅលើផ្លូវជាតិលេខ៤ បង្កឡើងដោយរថយន្តកុងតែន័រ ដឹកទំនិញពីខេត្តព្រះសីហនុ ទិសមករាជធានីភ្នំពេញ។ ហេតុការណ៍ ដ៏អាក្រក់នេះបានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក​ ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ នៅលេីផ្លូវជាតិលេខ​៤​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៧ និង១៣៨ ក្នុង​ភូមិ​ចម្កាេហ្លួង ឃុំចម្ការហ្លួង ស្រុក​កំពង់សីលា​ ខេត្តព្រះសីហនុ​។

    រថយន្តបង្ក ម៉ាក​ FUSO ប្រភេទកុងតឺន័រ ក្បាលព៌ណត្រួយចេកេក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3E-3083 មាន​ទិសដៅ​ពីខេត្តព្រះសីហនុ​ ទៅភ្នំពេញ​ ដល់ចំណុចកេីតហេតុ​ បាន​បុក​រថយន្ត​ ២គ្រឿង​ មាន​ទិសដៅ​បញ្ច្រាស់ ទិសគ្នា បណ្តាលឱ្យខូចខាតរថយន្ត ៣គ្រឿង​ រងរបួសស្រាល​​២នាក់អ្នកបេីកបររថយន្ត​បង្ករត់គេចបាត់ដោយសុវត្ថភាព៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares