• ដាក់ខ្នោះបញ្ជូនឧកញ៉ា សុឹង សំអុល ទៅតុលាការខេត្ត មណ្ឌលគិរី, ករណីនេះធ្វើឱ្យអ្នកជាប់ពាក់ព័ន្ធញាក់សាច់! ជាមួយគ្នានេះមានមេឈ្មួញមួយ ចំនួនទៀតកំពុងមាន សំណាងល្អជា ឧកញ៉ា សឹង សំអុល
    ដោយ admin  ថ្ងៃទី 12 July, 2019  ម៉ោង 07:23 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ព្រះរាជអាជ្ញាតុលាការខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ កំពុងសួរចម្លើយឧកញ៉ា សឹង សំអុល ដែលពាក់ព័ន្ធយ៉ាងជ្រៅនឹង អំពីបទ ល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី ជាយូរឆ្នាំមកហើយតែទើបកម្លាំងកងរាជអាវុធហត្ថបានឃាត់ខ្លួន និងឃុំខ្លួនមួយ រួមនឹងមនុស្ស៣នាក់ផ្សេងទៀត ក្រោយពីកម្លាំងអារុធហត្ថចាប់ខ្លួនកាលពីពីព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នោះមក។

    សូមបញ្ជាក់ថា ឧកញ៉ា ស៊ឹង សំអុល ជាប្រធានក្រុមហ៊ុន, មេការក្រុមហ៊ុន ២នាក់ និងអ្នកបើករថយន្តម្នាក់ ត្រូវបានបញ្ជូនទៅឱ្យអយ្យ ការអមសាលាដំបូងខេត្តមណ្ឌលគិរី។ ជនសង្ស័យប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩។ នៅ
    ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ក្នុងស្រុកកោះ ញែកខេត្តមណ្ឌលគិរី ដោយដកហូតបានរថយន្តដឹកឈើជាង៤០គ្រឿង។

    នៅថ្ងៃដដែលនេះកងរាជអាវុធហត្ថខេត្តបានបញ្ជូនសំណុំ រឿងឧកញ៉ា ស៊ឹង សំអុល និងគូកន ទៅតុលាការ។
    លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តមណ្ឌលគិរី មានប្រាប់ បណ្តាញព័ត៌មានឱ្យដឹងនៅព្រលប់ថ្ងៃនេះថា តំណាងអយ្យការមិនផ្តើមចោទ ប្រកាន់ពីល្មើសអ្វីនៅឡើយទេ ដោយដំណើរការសាកសួរមិនទាន់បញ្ចប់។ លោកបានបញ្ជាក់ថា ឧកញ៉ា សឹង សំអុល និងគូកន ត្រូវបន្តឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងបន្ទាយកង រាជអាវុធហត្ថខេត្តមណ្ឌលគិរី មួយយប់ទៀត ដើម្បីរងចាំការ សាកសួរបន្តនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

    យោងតាមច្បាប់បានឱ្យដឹងថា ប្រសិនបើតុលាការរកឃើញករណីឧកញ៉ា សឹុង សំអុល ធ្លាប់រកស៊ីបទល្មើសព្រៃឈើយូរលើសពី១៥ឆ្នាំ គឺអាចចាត់ទុកជាបទល្មើសព្រៃឈើថ្នាក់ទី១ អាចត្រូវចោទប្រកាន់ពីបទប្រមូល និងដឹកជញ្ជូនផល- អនុ ផលព្រៃឈើ ដោយគ្មានការអនុញាត មាត្រា៩៧ នៃច្បាប់ព្រៃឈើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៥ឆ្នាំ ទៅ១០ឆ្នាំ និងរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។

    លោកឧត្តមនីយ៍ត្រី អេង ហ៊ី បានអះអាងថា មន្ត្រីកងរាជ អាវុធហត្ថបន្តរុករករថយន្តដឹកឈើនៅក្នុងព្រៃបន្ថែមទៀត ហើយនៅពេលរកឃើញ នឹងដាក់ម្សៅ TNT បំផ្ទុះរថយន្តទាំងនោះចោលនៅនឹងកន្លែងទាំងអស់តែម្តង។ លោកឧត្តមសេនីយ៍ត្រី បានអំពាវនាវឲ្យក្រុមហ៊ុន ដែលកំពុងរកស៊ីខុសច្បាប់ ក្នុងឧក្រិដ្ឋព្រៃឈើទាំងអស់ មេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មមួយនេះនឹងបន្តធ្វើទូទាំងប្រទេស។

    សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មព្រៃឈើ បានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានឯកឧត្ត នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន បានសម្រេចដាក់ចេញនូវវិធានការតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែង។

    ពលរដ្ឋមានការអបអរសាទរជាមួយនឹងការចាប់ខ្លួនមេឈ្មួញឈើដ៏មហាដុះស្លែ សឹុង សំអុល និង​បក្ខពួក​៣​នាក់​ត្រូវបញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​នៅក្នុង​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរីនេះ មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​វិធានការ​ផ្លូវច្បាប់​ទៅលើ​មេ​ឈ្មួញ សឹុង សំអុល និង​បក្ខពួក​នេះ។

    ពលរដ្ឋថា ច្រើនឆ្នាំមកហើយដែលមេឈ្មួញរូបនេះបន្តកាប់​ឈើ​ និងដឹកជញ្ជូនឈើពីតំបន់អន្ទ្រង តំបន់​ដែនជម្រក សត្វព្រៃភ្នំព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្រុក​កោះ​ញែក ចែកចាយក្នុងស្រុក និងចេញទៅ​លក់នៅប្រទេសវៀតណាមដោយគ្មានការបង្ក្រាបហើយមានមន្ត្រីខិលខូចច្រើនណាស់ទទួលផលប្រយោជន៍ពីរឿងនេះ។

    ទន្ទឹមនឹងករណីនេះក៏មានសេចក្ដីអំពាវនាវឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាត់វិធានការ​ទៅលើ​ឈ្មួញ​ដទៃទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ផងដែរ ដូចជា​មេ​ឈ្មួញ តុ​ប វី​ដា មេ​ឈ្មួញ ប៉ោ សំអឿន និង​មេ​ឈ្មួញ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ជាដើម​…៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares