• វាយ១៣០ដង ទ្រាំលែងបាន ថៃ ស្រីនាង ប្តឹងប្រុសស្នេហ៍ជា អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញឱ្យសមត្ថកិច្ចឱ្យចាត់ការតាមច្បាប់
    ដោយ admin  ថ្ងៃទី 8 July, 2019  ម៉ោង 16:17 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ កញ្ញា ថៃ ស្រី​នាង អ្នកលក់​ផលិតផល​ល្បីឈ្មោះ​និង​ស៊ិ​ច​ស៊ី​ម្នាក់​តាម​អន​ឡាញ (ONLINE) ត្រូវ​បុរស​ជា​សង្សារ​ប្រើ​អំពើហិង្សា​លើ​រាងកាយ​បណ្តាល​ឱ្យនាងរងរបួស ធ្ងន់ហើមមុខ ហើម​មាត់ និង​របួស​ពេញ​ខ្លួន​។ បុរសជាសង្សារ ឈ្មោះ ទឹម សាវុធ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​ភ្នំពេញ​។​

    យោងតាមវិដេអូសម្ភាសន៍ខ្លីមួយរបស់មួយ​របស់​កញ្ញា ថៃ ស្រី​នាង​កាលពី​យប់​ថ្ងៃទី​៧​ខែកក្កដា បាន​ឲ្យ​ដឹងថា បុរស​ជា​សង្សារ​របស់​នាង​តែងតែ​ប្រចណ្ឌ​លើ​រូបនាង ដូច​មនុស្ស​វិកល​ច​រឹក​អុីចឹង ហើយ​តែងតែ​វាយ​ធ្វើបាប​រូបនាង រហូត​ឥត​ត្រា​ប្រណី ហើយ​បាន​បោក​កម្ទេច​របស់របរ​នៅក្នុង​ផ្ទះ​របស់​នាង និង​បាន​ចាប់​ក្បាល​នាង​បោក​នឹង​ជ្រុង​គ្រែ ទះកំផ្លៀង​ទាត់​ធាក់​លើ​រាងកាយ​នាង រហូត​បែក​មុខ​បែក​មាត់ ហើម​មុខ​ហើម​មាត់ ប្រកបដោយ​ភាពឈឺចាប់​បំផុត​។​

    ​កញ្ញា​ថៃ ស្រី​នាង ក៏បាន​បង្ហោះ​ដែរ​ថា “​លើក​នេះ​ទី ១៣០​ហើយ ដែល​អា​ថោកទាប​នេះ​វៃ​ខ្ញុំ ស្អែក​ខ្ញុំ​នឹងឡាយវីដេអូ ឱ្យសមត្ថកិច្ចចាប់ខ្លួនម្នាក់នោះជាបន្ទាន់ ព្រោះ​ខ្ញុំ​អស់​ភាព​អត់ធ្មត់​ហើយ សូមមេត្តា​ជួយ​ខ្ញុំ​ផង​”​។ ទាទាក់ទងករណីនេះះ ម្លប់ខ្មែរ មិនអាចសុំការបំភ្លឺពីលោក ទឹម សាវុធ បានទេ​នៅ​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​នេះ​។

    -សមត្ថកិច្ចចុះទៅធ្វើពាក្យបណ្តឹងដល់ផ្ទះ កញ្ញា ថៃ​ ស្រីនាង ក្នុងករណីប្រុសស្នេហ៍វាយធ្វើបាបរបួសធ្ងន់លើកទៅ១៣០ ដង។ បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ដែលល្បីលក់ផលិតផលតាមOnline មានដើមទ្រូងធំៗ បង្ហាញរូបរាងដ៍ស៊ិចស៊ីនោះ។ នៅ ល្ងាចថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនូវករណីអំពេីហិង្សាមកលេីកញ្ញា ថៃ​ ស្រីនាងថា ៖

    បន្ទាប់ពីបានឃេីញការចុះផ្សាយនៅលេី​ Account Facebook របស់ជនរងគ្រោះឈ្មោះ​ ថៃ​ ស្រីនាង​ ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន​ ជាច្រេីននៅលេីបណ្តាញសង្គម​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១​ ខណ្ឌទួលគោក​ បានធ្វេីការស្រាវ​ជ្រាវ​ និងទំនាក់ ទំនងទៅកាន់ជនរងគ្រោះដេីម្បីធ្វេីការសាកសួរបន្ថែមទាក់ ទងទៅនឹងករណីហិង្សានេះ។

    ដោយស្ថានភាពរងរបួសធ្ងន់ធ្វេីអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន​ គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយទៅធ្វេីពាក្យបណ្តឹងនៅផ្ទះរបស់គាត់​ ប៉ុស្តិ៍បានធ្វេីពាក្យបណ្តឹងរួចរាល់ហេីយ​ និងបន្តចាត់ការតាមនិតិវិធីច្បាប់ ។ សូមអរគុណនូវការផ្តល់ព័ត៌មានដល់សមត្ថកិច្ចយើងខ្ញុំ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares