• ឃាតកប្លន់ អ្នក​អ្នករត់ម៉ូតឌុប ដិយយកកាំបិតចាក់ឱ្យរបួសធ្ងន់ នៅ​ស្រុក​ទឹកផុស​ ត្រូវបានកម្លាំងនគរបាលចាប់ ខ្លួនបានហើយ!
    ដោយ admin  ថ្ងៃទី 7 July, 2019  ម៉ោង 16:49 | សន្តិសុខ​សង្គម

    (​ខេត្តកំពង់ឆ្នាំង)​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ កក្កដា​ ឆ្នាំ​២០១៩​នេះ​ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ផ្នែកការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ បាន​បញ្ជាក់​ឱ្យដឹងថាករណីចោរប្លន់ម៉ូតូកាលពីថ្ងៃទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៩​ វា​លា​ម៉ោង​៨​នឹង​៣០​នាទី​ សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​ហើយ​កាល ពីម្សិលមិញ វេលា​ម៉ោង​ប្រមាណ​ជា​២​រសៀល​ នៅផ្ទះ​របស់​ជនល្មើស​ផ្ទាល់​តែ​ម្ដង​ ស្ថិត​ក្នុងភូមិ​កណ្ដាល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​។​

    ​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​ មុំ​ សុ​ខន​ ខណៈ​ដែល​គេ​បាន​យក​ម៉ូតូ​ដែល​ប្លន់​បាន​ ទៅ​រក្សា​ទុក​នៅ​លើ​ផ្ទះ​របស់​គេ​ ហើយ​ថែម​ទាំង​ឆ្លៀត​រត់​ឌុ​ប​ទៀត​ផង​ ។​

    ​សូមរំឭកថា កាលពី​ថ្ងៃ​ទី​០៤​ កក្កដា​ ឆ្នាំ​២០១៩​ មាន​ករណី​សម្លាប់​ប្លន់​យក​ម៉ូតូ​ តែ​ជន​រង​គ្រោះ​មិន​ស្លាប់​ ដោយសារ​ជន​ដៃដល់​យក​កាំបិត​អាករ​ ប្លន់​ អ្នក​រត់​ម៉ូតូឌុប​ យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​នៅ​ស្រុក​ទឹកផុស​ ខេត្តកំពង់ឆ្នាំង​ ។​

    ​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រង​របួស​ត្រង់​ក​ និង​ក្បាល​ជា​ច្រើន​កន្លែង​ដោយសារ​ត្រូវ​ជន​ដៃដល់​យក​កាំបិត​អា​រក​ ចាក់​ប្លន់​យក​ម៉ូតូ​ ១​គ្រឿង​បាន​សម្រេច​កាលពី​ ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​៤​ ខែកក្កដា​ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​ក្រាំង​តា​មុំ​ ឃុំ​តាំងក្រសាំង​ ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។​

    ​ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្ទាន់​ ។​ តាមប្រភពពីក្រុមគ្រួសារនៅឯមន្ទីរព​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង​ បានឱ្យដឹងថាបុរសអ្នករត់ម៉ូតូឌុបជាជនរងគ្រោះ​មាន​ ឈ្មោះ​លាស់​ យ៉ា​ន​ អាយុ​៦៣​ឆ្នាំ​ ជនជាតិ​ខ្មែរឥស្លាម​ មាន​ទីលំនៅ​ភូមិ​ទី​៤​ សង្កាត់​ខ្សា​ម​ ក្រុង​កំពង់ឆ្នាំង​ ។​

    ​នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ បាន​ចេញពីផ្ទះ​ទៅ​រត់​ម៉ូតូឌុប​ ដោយ​ឈរ​ចាំ​នៅ​ចំណុច​ ដ​ចម្លង​ទទឹង​ នៅ​ភូមិ​ចុង​កោះ​ ដូច​រាល់ដង​ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់​អាយុប្រមាណ​ជា​ជាង​២០​ ឆ្នាំ​បាន​ហៅ​ម៉ូតូឌុប​ជន​រង​គ្រោះ​ខាងលើ​ជិះ​ពី​កំពង់​ផែ​ ឆ្ពោះទៅ​ផ្សា​រមាស​។​

    ​លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ បានឱ្យជន​រង​គ្រោះ​ឈប់​ម៉ូតូ​ហើយ​ ក៏​បាន​ធ្វើ​សកម្មភាព​ ចាប់​អាករ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​។ ប៉ុន្តែពេលនោះជនរងគ្រោះប្រតាយ ប្រតប់ រួចជនដៃដល់ក៏យកកាំបិតចាក់ជនរងគ្រោះ ត្រូវ​ក្បាល​ ជា​ច្រើន​កន្លែង​ បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​ធាក់​ជន​រង​គ្រោះ​បណ្ដាល​ឱ្យដួលសន្លប់ហើយក៏យកម៉ូតូ គេច​ស្រមោល​ បាត់​ទៅ​។​ ប្រភព​ដដែល​បាន​បន្ត​ថា​ ម៉ូតូ​ដែល​ជន​ដៃដល់​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​សេ​១២៥​ ផលិត​ឆ្នាំ​២០១១​ ស្លាក​លេខ​បាត់ដំបង​1k-6043​។​

    ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ និងដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares