• សម្តេចតេជោ៖​ កន្លែងគ្រេចស្មាស្តាំ​ ដោះស្រាយបានដោយជោគជ័យ​ និងឱ្យជនមួយក្តាប់តូចឈប់បង្កេីតព័ត៌មានក្លែងក្លាយ​ពីសុខភាពទៀត
    ដោយ admin  ថ្ងៃទី 7 July, 2019  ម៉ោង 14:41 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បានថ្លែងបញ្ជាក់ពីស្ថានភាពសុខភាពថា​ គ្រូពេទ្យដោះស្រាយបានដោយជោគជ័យ​ កន្លែងបញ្ហាគ្រេចស្មាស្តាំ​​ និងឱ្យជនមួយក្តាប់តូចឈប់បង្កេីតព័ត៌មានក្លែងក្លាយ​ពីសុខភាពទៀតទៅ។

    តាមរយៈ​ទំព័រ​ហ្វេសប៊ុក​របស់​សម្តេចតេជោ​ រសៀល​ថ្ងៃទី៧​ ខែកក្កដា​នេះ​ បានសរសេរថា៖​ “ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំ និងបារម្ភអំពីសុខភាពរបស់ ខ្ញុំ។ ខ្ញុំសូមជម្រាបជូនថាបន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ម៉ោងសឹង្ហបូរី គ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវ
    កន្លែងគ្រេចស្មាស្តាំ។

    អ្វីដែលបាត់បង់គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយ:ដែលខ្ញុំគោរពតាមបានយ៉ាងស្រួល!ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យ ក៏មានជនមួយក្តាប់តូចលួចចូលមកcomment ឬបង្ហោះតាម Facebook បន់ឱ្យខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។

    ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះព្រោះយមរាជមិនត្រូវ ការជីវិតខ្ញុំទេក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាពនិងការអភិវឌ្ឍន៍បន្តទៅ ទៀត។ សូមជូនរូបថតដែលថតមុននេះប្រហែល៣០នាទី ថាតើសុខភាពខ្ញុំបែបណា?”៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares