• រថយន្ត​ព្រូស​ពីរ​គ្រឿង​បើក​បុក​គ្នា​យ៉ាងកំរោល
    ដោយ admin  ថ្ងៃទី 6 July, 2019  ម៉ោង 11:51 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសអ្នកបើកបរ និង​អ្នករួម​ដំណើរដោយមនុស្ស​ប្រុស​ស្រី​បីនាក់​ទៀត​ បានបើករថយន្តម៉ាកព្រូសពាក់ផ្លាកលេខភ្នំពេញ​2AA-4289​ ក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន ​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ព្រូស​ដូចគ្នា​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2AT-0453​ ប៉ើងទៅផ្ទប់នឹងបង្គោលភ្លើងថ្ម បណ្ដាលឱ្យ​មនុស្ស​បីនាក់​របួស​។​

    ​ករណីនេះកើតឡើងនៅតាមបណ្ដោយផ្លូវ១៥៥កែង និងផ្លូវ៤៣២ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១​ ខណ្ឌចំការមន​ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃ​សៅ​រ៍ទី​៦​ខែ​កក្ក​ដា​ឆ្នាំ​២០១៩​។​ ក្រោយកើតហេតុ សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ជំនាញ​ចុះ​វាស់វែង​ស្ទូ​​ច​រថយន្ត​ទាំងពីរ​គ្រឿង​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares