• បើក​រ​ថយ​ន្តលឿនពេកបុកក្បាលថ្មចែកទ្រូងផ្លូវ ​ក្រឡាប់ជើង
    ដោយ admin  ថ្ងៃទី 6 July, 2019  ម៉ោង 09:40 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តលឿនពេកជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ ហើយខ្ទាតទៅបុកបង្គោលភ្លើងស្តុបមួយដើមបណ្ដាលឱ្យរថយន្ត​ក្រឡាប់​ផ្ងារជើង ម្ចាស់​រថយន្ត​រងរបួស​ស្រាល​។​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុច​មុខ​សាលាបឋម សិក្សាជម្ពូវ័ន ក្នុង​សង្កាត់​ចោមចៅ​ទី​៣ ​ខណ្ឌ​ពោ​ធិ៍សែនជ័យ ។

    ​ប្រភព​បានឱ្យដឹងថា ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​លុ​ចស៊ី​ស RX400n ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ​ភ្នំពេញ​2S -0144 បើក​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ យ៉ាង​លឿន​ បានជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​ប៉ើង​អស់​មួយ​កង់​ទៅ​ចំណីផ្លូវ​ម្ខាង​ទៀត​។​ រថយន្តនៅមិនទាន់អស់ល្បឿន បាន​បន្ត​ទៅបុក​ផ្ទប់​ជាមួយនឹង​បង្គោល​ភ្លើងស្តុប​ទ្រេតអស់មួយដើមទៀត រថយន្ត​ក៏​ក្រឡាប់​ផ្ងារជើង។

    ​ម្ចាស់​រថយន្ត​បាន​លូន​ចេញពី​ក្នុង​រថយន្ត​រងរបួស​ស្រាល​ឡើង​ជិះ​កង់​បី​បើក​គេច​បាត់​ បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ​។​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្ត​បង្ក​យកទៅ​ទុក​នៅ​ចរាចរ​ណ៍​ជើងគោក​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​រង់ចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លួ​វ​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares