• រថយន្តបុកគ្នា ស្លាប់៣នាក់ របួស​២​នាក់​
    ដោយ admin  ថ្ងៃទី 4 July, 2019  ម៉ោង 20:01 | សន្តិសុខ​សង្គម

    (​ខេត្តស្វាយ​រៀង​)៖​ មនុស្ស​ប្រុស​ ស្រី​៣​នាក់​បាន​ស្លាប់​ និង​រង​របួស​២​នាក់​ ក្នុង​ហេតុកសរណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាក​ព្រូស​ បុក​គ្នា​ជាមួយនឹង​រថយន្ត​មិន​ស្គាល់​ កាលពី​វេលា​ម៉ោង​២៣ និង៣០​នាទី​ យប់ថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ​២០១៩​ ។​

    ​ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រវាង​រថយន្ត​ម៉ាក​ព្រួស​ និង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ ក្នុង​ទិស​ដៅ​ស្របគ្នា​ ពី​លិចទៅ​កើត​ លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូ​ម៉ែ​ត្ត​លេខ​១៥៩-១៦០​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ សង្កាត់​បាទី​ ក្រុង​បា​វិត​ ដែល​បណ្តាល​ឱ្យស្លាប់ជនជាតិខ្មែរម្នាក់ជាអ្នកបើកបរ និង​ជនជាតិ​ចិន​២​នាក់​រួម​ដំណើរ​ ឯ​ស្ត្រី​ជា​ជនជាតិ​ចិន​២​នាក់​ទៀត​មាន​របួសធ្ងន់​។​

    ​ប្រភព​បន្តថា ររថយន្តម្ខាងទៀតក្រោយពេលកើតហេតុបានបើក​រត់គេច​ខ្លួន​បាត់​។​ មូលហេតុ​អ្នកបើកបរ​រថយន្ត​ម៉ាក​ព្រួស​ប្រើប្រាស់​ល្បឿន​លឿន​។​ បច្ចុប្បន្ន​អ្នក​របួសធ្ងន់​ទាំង​០២​នាក់​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ និង​សាកសព​០៣​នាក់​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី​(​ហៅ​វត្ត​បា​វិត​)​ ដើម្ដើម្បីរងចាំប្រគល់ឱ្យក្រុមគ្រួសារ។

    រថយន្តសមត្ថកិច្ចបានយកមករក្សាទុកសាទុកនៅអធិការ ដ្ឋាននគរបាលក្រុងបាវិត ដើដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares