• រថយន្តក្រឡុកសុីម៉ង់ត៍បើកលឿនបត់ឆ្វេងឆ្លងថ្នល់ត្រូវរថយន្តដឹកឥដ្ឋបុកចំពេញទំហឹង របួសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 30 June, 2019  ម៉ោង 17:57 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ រថយន្តយន្តក្រឡុកសុីម៉ង់ត៍បើកបរលឿនមិនបង្អង់រួចបត់ឆ្វេង ក៏ត្រូវរថយន្តដឹកឥដ្ឋបើកបរផ្ទុយទិសគ្នាបុកពេញទំហឹងធ្វើឱ្យរថយន្តដឹកឥដ្ឋកំពឹតកាវ៊ីនកៀបតៃកុងជាប់រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

    តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកបេតុង ម៉ាកHOWO ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 5A-0932 របស់ក្រុមហ៊ុន BST បើកល្បឿនលឿន ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវវឹង ធ្វើឱ្យរថយន្តដឹកឥដ្ឋ ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3812 បើកល្បឿនលឿនពីជើងទៅត្បូងផ្ទុយទិសគ្នា ហ្វ្រាំងមិនជាប់ ជ្រុលទៅបុក រថយន្តដឹកបេតុងពេញទំហឹង បណ្តាលឱ្យរថយន្ត ដឹកឥដ្ឋរួញកាប៊ីនកៀបជាប់អ្នកបើកបរ ។

    ក្រោយកើតហេតុ អ្នកបើកបររថយន្តដឹកបេតុង គេចខ្លួនបាត់ សល់តែអ្នកបើកបររថយន្តដឹងឥដ្ឋ ជាប់ក្នុងកាប៊ីន ទៅណាមិនរួច ត្រូវបានប្រជាពលរដ្ឋ សមត្ថកិច្ច រករថយន្តផ្សេងមកជួយទាញ ដើម្បីយកជនរងគ្រោះចេញ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ វាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares