• កុមារីម្នាក់ត្រូវក្រពើខាំហែកស៊ីស្លាប់យ៉ាងវេទនា សល់តែឆ្អឹងលលាដ៍ក្បាល ខណៈឪពុកឃើញទាន់ដណ្តើមពីមាត់ក្រពើ!
    ដោយ admin  ថ្ងៃទី 30 June, 2019  ម៉ោង 16:42 | សន្តិសុខ​សង្គម

    (ខេត្តសៀមរាប)៖ សែនខ្លោចផ្សាណាស់! កុមារីម្នាក់អាយុប្រហែលជាង ២ឆ្នាំ បានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវក្រពើខាំហែកស៊ី ស្លាប់យ៉ាងវឹទនាបំផុត ដោយសល់តែឆ្អឹងលលាក្បាល ហើយកុំតែឃើញទាន់កុំអីក្រពើស៊ីបាត់ទាំងអស់ទៅហើយ ដែលនឹងធ្វើឱ្យពិបាកដឹងមូលហេតុនៃការវាត់កូនថែមទៀត។

    ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះវេលាម៉ោង១០ ដល់ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ។ សមត្ថកិច្ចបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។

    ឪពុកកុមារីរងគ្រោះបានប្រាប់ទាំងសោកសង្រេងថា នៅវេលាម៉ោង១០ព្រឹក គាត់ជាឪពុកបានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយប្រពន្ធដែលទើបតែសម្រាល កូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់ មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលាក្បាល១ នៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ ហើយត្រូវក្រពើស៊ីនៅសល់តែលលាក្បាលតែបុណ្ណោះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares