• ព្រះមហាក្សត្រដំឡើង និងតែងតាំង ឯកឧត្តម យន្ត មីន ជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ
    ដោយ admin  ថ្ងៃទី 28 June, 2019  ម៉ោង 08:03 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ និងតែងតាំងឯកឧត្តម យន្ត មីន ជានាយឧត្តមសេនីយ៍ និងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

    យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧​ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងថា ឯកឧត្តម យន្ត មីន ត្រូវបានដំឡើងឋានន្តរ ស័ក្តិជានាយឧត្តមសេនីយផ្កាយមាស៤ នៃកងយោធពលខេមរភូមិន្ទ និងមានតំណែងជារដ្ឋលេខាធិការក្រសួងការពារ ជាតិ។

    សូមរំឭកថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រះកុរណា បានចេញព្រះរាជក្រឹត្យផ្ទេរភារកិច្ចឯកឧត្តម យន្ត មីន ឲ្យទៅបម្រើការងារនៅក្រសួងមហាផ្ទៃ បន្ទាប់លោកបានលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានហេតុការណ៍ រលំបាក់អគារ ៧ជាន់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់២៨នាក់ និងរបួស២៦នាក់។

    ឯកឧត្តម យន្ត មីន អតីតមេបញ្ជាការប្រតិបត្តិសឹករងខេត្តកោះកុង ធ្លាប់ស្ថិតក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ ប៉ុន្តែក្រោយមក លោកបានផ្ទេរមកក្រសួងមហាផ្ទៃវិញ និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងជាអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ជំនួសឯកឧត្តម ឈិត សុខុន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares