• យុវជន​ម្នាក់​បើករថយន្ត​លឿនពឹក រ៉េចង្កូតបុកបង្គោលភ្លើងពេញទំហឹងក្រឡាប់ផ្ងារជើង
    ដោយ admin  ថ្ងៃទី 25 June, 2019  ម៉ោង 11:53 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ យុវជន​ម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតបាន បើករថយន្ត​ក្នុងល្បឿនលឿន ស្រាប់តែ​រ៉េ​ចង្កូត បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្តាលឱ្យរថយន្តក្រឡាប់​ផ្ងារជើង។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង ០៩​ព្រឹក ថ្ងៃទី​២៥ ខែម​ថុ​នា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​R6 កែង​ផ្លូវ​លេខ​P6 ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

    ​តឮប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុន​កើតហេតុ​គេ​ឃើញ រថយន្ត​មួយគ្រឿង​ម៉ាក តូ​យូ​តា រ៉េហ្វ័រ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AH- 3059 យុវជន​វ័យ​២០​ឆ្នាំ​ជាង​ម្នាក់ រួម​នឹងមិត្ត​ភ័ក្តិ២នាក់ទៀត ធ្វើដំណើរ​តាម​បណ្តោយ​ លេខR6 ទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាល​ឱ្យរថយន្តក្រឡាប់ផ្ងារជើង និង​បង្កឱ្យវៀចបង្គោលភ្លើងរលើងគល់ផងដែរ។

    ក្រោយកើតហេតុក្រុមហ៊ុនឯកជនបឹងកក់ បាន​ទារ​ថ្លៃ​ខូច ខាតបង្គោលភ្លើងចំនួន ២០០០​ដុល្លារ តែ​ខតែខាងរថយន្តគ្មានលទ្ធភាពសង។ ដោយសម្របសម្រួលមិនត្រូវគ្នាទើប សមត្ថកិច្ចជំនាញ វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សារ​ទុក​នូវ​កា​រិ​យា​ល័ ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares