• ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់​ និង​អ្នក​របួស​២៤​នាក់​ ក្នុង​ករណី​បាក់​រលំ​អគារ​កំពស់​៧​ជាន់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​
    ដោយ admin  ថ្ងៃទី 24 June, 2019  ម៉ោង 11:11 | សន្តិសុខ​សង្គម

    (​ខេត្តព្រះសីហនុ)​៖​ ក្រុម​ប្រតិបត្តិការ​សង្គ្រោះ​បាន​ឱ្យដឹងថា គិត​ត្រឹម​ម៉ោង​ ៩​ម៉ោង​៣០​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​ ចំនួន​អ្នក​ស្លាប់​កើន​ដល់​២៥​នាក់​ និង​អ្នក​របួស​២៤​នាក់​ ក្រោយ​ក្រុម​សង្គ្រោះ​បាន​រក​ឃើញ​សាកសព​បុរស​ ម្នាក់​ ទៀត​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អគារ​។​

    ​តុល្យការ​ចុង​ក្រោយ​នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​ចំនួន​៤៩​ រូប​ក្នុង​នោះ​ស្លាប់​ចំនួន​ ២៥​នាក់​ (​ស្រី​ ៤​ នាក់​)​ហើយ​អ្នក​រង​របួស​ចំនួន​២៤​រូប​(​ស្រី​ ២​ នាក់​)​។​ ក្រុម​សង្គ្រោះ​នៅ​តែ​បន្ត​បេសកកម្ម​ស្វែងរក​មនុស្ស​ដែល​សង្ស័យ​ថា​អាច​មាននៅ​ក្នុង​គំនរ​អគារ​ដួល​រលំ​នេះ​បន្ត​ទៀត​។​

    ​សូម​ជម្រាប​ជូន​ថា​ អគារ​កំពុង​សង់​ថ្មី​មួយ​កន្លែង​កំពស់​៧​ជាន់​នៅ​ជិត​កន្លែង​លាង​រថយន្ត​អា​រុណ​រះ​ ក្នុង​សង្កាត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​បាក់រ​លំនៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក​ថ្ងៃ​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០១៩​នេះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares