• ទឹកភ្នែកឪពុកម្តាយហូរធ្លាក់រហូត ខណៈបាត់កូនប្រុសអាយុ១៥ឆ្នាំ ៥ថ្ងៃហើយមិនដឹងទៅទីណា ពេលចេញពីរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទួលគោក
    ដោយ admin  ថ្ងៃទី 24 June, 2019  ម៉ោង 09:08 | សន្តិសុខ​សង្គម

    ភ្នំពេញ៖ តើអ្នកយល់ពីអារម្មណ៍មួយនេះទេ ខណៈឪពុកម្តាយ សង្វេគចិត្ត ទឹកភ្នែកហូរមិនស្រាកស្រាន្ត ស្វះស្វែងរកកូនជាទីស្រឡាញ់មិនឃើញ មិនទទួលដំណឹងសូម្បីបន្តិច អស់រយៈពេល៥ថ្ងៃមកហើយ។ កុមារាវ័យ១៥ឆ្នាំ បានបាត់ពេលចេញពីរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទួលគោមិនដឹងថាត្រូវបានគេចាប់ ឬទៅតាមមិត្តភក្រ្ត ករណីគ្មានដំណឹងនេះហើយ កាន់តែបង្ហាញនូវទំហំទុក្ខសោក ព្រួយបារម្ភសុវត្តិភាព ពីឪពុកម្តាយ បងប្អូន ញាតិមិត្ត សាច់សារលោហិត កាន់តែងខ្លាំង ។

    បុរសស្ត្រីដែលមានវ័យអាយុ ប្រហែល៥០ឆ្នាំបានបង្ហោះសេចក្តីប្រកាស និងអំនាវស្វែងរកកូនប្រុស ដែលមាន ខ្លឹមសារដូចខាងក្រោម៖

    យើងខ្ញុំត្រូវជាលោកប៉ា អ្នកម៉ាក់ របស់កូនឈ្មោះឃឹម វីរះរាជ ភេទប្រុស អាយុ ១៥ឆ្នាំ ដែលមានអាសយដ្ឋានផ្ទះលេខ ១៩៣ BZ ផ្លូវលេខ ២៧១ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    សូមប្រកាសជូនដំណឹងដល់បងប្អូន ញាតិមិត្តជិតឆ្ងាយនិងកូនប្រុសឈ្មោះ ឃឹម វីរះរាជ ដែលបានបាត់នៅពេលចេញពីរៀន នៅសាលាបញ្ញាសាស្រ្តអន្តរជាតិសាខាទួលគោក វេលាម៉ោង៤រសៀល នាថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ បើបងប្អូន ញាតិមិត្តជិតឆ្ងាយបានឃើញ សូមមត្តាជួយផ្តល់ដំណឹងដល់ខ្ញុំបាទ នាងខ្ញុំ ដោយសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់។តាមទូរស័ព្ទលេខ (012 794 823/081 419 463/012 345 851 ) ហើយបើកូនប្រុសសម្លាញ់ បានឃើញនូវសេចក្តីជូនដំណឹងនេះប្រញាប់ផ្តល់ដំណឹង ឫត្រឡប់មកផ្ទះវិញ កូនសម្លាញ់បាត់ដោយគ្មានបានផ្តល់ដំណឹងអ្វីចន្តិច ប៉ា ម៉ាក់បងៗ និងពូ មីង របស់កូនរន្ធត់ចិត្តខ្លាំងណាស់ សូមកូនប្រញ៉ាប់វិលត្រឡប់មករកផ្ទះយើងវិញណាកូនសម្លាញ់ ប៉ា ម៉ាក់ បងៗ ពូ មីង ខិតខំព្យាយាមរកកូនពេញរាជធានីភ្នំពេញពីរយប់មួយថ្ងៃហើយ តែពុំទាន់បានទទួលដំណឺងអ្វីបន្តិចពីកូនសម្លាញ់ឡើយ។

    ប៉ា ម៉ាក់ បាររម្មណ៍ពីសុខទុក្ខ សុខភាពកូននៅក្មេង និងអនាគតកូនយ៉ាងខ្លាំង។

    សូមបួងសួងដល់វត្ថុសក្តិសិទ្ធិ ទស្សបារមី លោកយាយម៉ៅពជ្រនិល; លោកយាយដូនពេញ; ព្រះអង្គដងកើ; ព្រះអង្គចេក ព្រះអង្គចម ; លោកយាយទេព; ព្រះអង្គរិទ្ធិសែន;ព្រមទេវតាឆ្នាំកុរនេះ និងជីដូន ជីតា មានលោកតាឃឹម ឡឹក និងលោកយាយអ៊ុំ តួ និងលោកតា តុល ញឿន តាមជួយថែរក្សាកូនចៅ ឈ្មោះឃឹម វីរះរាជ អោយបានសុខសប្បាយ និងជួយអោយប្រញាប់ត្រឡប់មករកផ្ទះវិញ ប៉ា ម៉ាក់ បងៗ ពូ មីង អត់មានប្រកាន់ទោសពៃកូនសម្លាញ់ឡើយ។ ពួកយើងទាំងគ្នារងចាំទទួលកូនសម្លាញ់ជានិច្ចប្រញ៉ាប់មកណាកូនសម្លាញ់ណា…។

    ពាក់ព័ន្ធនិងបញ្ហានេះដែរ សូមសមត្ថកិច្ច អាជ្ញាធរ មេត្តាជួយតាមដានក្នុងរឿងនេះផង ក្រែងទទួលដំណឹង ឬប្រទះឃើញដោយប្រការណាមួយ ដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើងកំពុងមានទុក្ខដ៏ធំនេះ៕ សុខ ខេមរា

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares