• រថយន្តដឹកខ្សាច់​ចុះចំណោត​ដាច់ហ្វ្រាំងរេធ្លាក់ផ្លូវក្រឡាប់ស្លាប់ម្នាក់ របូសធ្ងន់ម្នាក់
    ដោយ admin  ថ្ងៃទី 18 June, 2019  ម៉ោង 19:18 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ តាមផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត កាលពីវេលាម៉ោង ១៤ និង៥នាទីរសៀល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលម៉ិញ នៅត្រង់ចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលឱ្យមានមនុស្ស១នាក់ស្លាប់ និងរបូសធ្ងន់១នាក់។

    ប្រភពបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ខាងលើ រថយន្តម៉ាក Hyundai ពណ៌ ខៀវ គ្មានស្លាកលេខ​ ដឹកខ្សាច់ ក្នុងទិសដៅពីស្រុកស្រែអំបិល​ មកទីរួមខេត្តកោះកុង នៅពេលធ្វេីដំណេីរ​ មកដល់​ចំណុចកេីតហេតុខាងលេី​ ខណៈចុះចំណោត ដាច់ហ្វ្រាំង​ បានរេធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

    ប្រភពបន្ថែមទៀតថា អ្នកបើកបររថយន្តខាងលើ មានឈ្មោះ ជួប ណារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានស្លាប់កប់ក្នុងដី និងថ្ម​ នៅពីខាងមុខរថយន្ត ចំណែកឯអ្នករួមដំណេីរ​ ម្នាក់ទៀត រងរបួសធ្ងន់​ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares