• គ្រាន់តែ​ពេទ្យ​ប្រាប់ថា​ឱ្យថែសុខភាព សងសង្ស័យថាខ្លួនផ្ទុកមេរោគហ៊ីវ បែរ​ជា​ចងក​សម្លាប់ខ្លួន
    ដោយ admin  ថ្ងៃទី 18 June, 2019  ម៉ោង 17:11 | សន្តិសុខ​សង្គម

    ភ្នំពេញ៖ យុវជន​ម្នាក់ ឈ្មោះ កឹម ចាន់​រិទ្ធី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះលេខ៥៩ ផ្លូវលំភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែ ន​សុខ ។​ ក្រោយពីទៅពិនិត្យសុខភាពាព តេស្ត​ឈាម​ហើយ គ្រាន់តែ​គ្រូពេទ្យ​ប្រាប់ថា​ឱ្យថែសុខភាព បែ​រជា​នឹកស្មានថា​ខ្លួន​ផ្ទុកមេរោគ​ហ៊ី​វ បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ សាកសពកាលពី​វេលា​ម៉ោង​៥​ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០១៩នេះ។

    ​ក្រុមគ្រួសារសពបាន​ឱ្យដឹងថា មុន​កើតហេតុ យុវជន​ខាងលើ ចេញ​កូនកណ្តុរ ហើម ក ប៉ុន្មាន​ថ្ងៃ​មកហើយ រហូតមកដល់​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ក៏បាន​សុំ​លុយ​ម្តាយ ទៅពិនិត្យ​សុខភាព តេស្ត​ឈាម លុះ​វិល​ត្រឡប់មកវិញ គ្រាន់តែ​ប្រាប់ថា គ្រូពេទ្យ​ឱ្យថែសុខភាព ហើយក៏​ស្ងៀមស្ងាត់​តែម្នាក់ឯង​ទៅ គ្មាន​អ្នកណា​សួរដេញដោល រហូតដល់​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​ប្រទះឃើញ យុវជន​រូបនេះ​ចងក​សម្លាប់ខ្លួន​ស្លាប់បាតើទៅហើយ។

    ក្រោយកើតហឹតុសមត្ថកិច្ចជំនាញ គ្រូពេទ្យ បានចុះទៅធ្វើកោសល្យវិច័យ​ ពិនិត្យឃើញថា យុវជនរូបនេះពិតជាចងកធ្វើអត្តឃាត្តឃាតដោយខ្លួនឯង ពុំមាន​ពាក់ព័ន្ធ​បទល្មើស​អ្វី​ឡើយ រួច​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ ចាត់ចែង​រៀបចំ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares