• តុលាការចេញដីកាឃុំខ្លួន បុរសជនជាតិស្បែកខ្មៅ និងស្រីស្នេហ៍ ដែលប្រើប្រាស់ Facebook ឆបោកលុយ ចេញផ្សាយ ថ្ងៃទី18 ខែមិថុនា ឆ្នាំ2019
    ដោយ admin  ថ្ងៃទី 18 June, 2019  ម៉ោង 09:41 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ទីបំផុតទៅ តុលាការក្រុងភ្នំពេញកាលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ម្សិលមិញបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន បុរសស្បែកខ្មៅម្នាក់ និងស្ត្រីខ្មែរជាសង្សារជាបណ្តោះ អាសន្ន ពាក់ព័ន្ធករីណ ឆបោក តាមបណ្តាញសង្គម Facebook ។

    សូមបញ្ជាក់ថា លោក សេង ហៀង តំណាងអយ្យការ អមសលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ NWOSU MARTINS ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ អាហ្វ្រិកខាងត្បូង និងសង្សារឈ្មោះ កាន ឡានីន ហៅ ស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

    សូមរំឭកថា កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមជនត្រូវចោទ ខាងលើកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការប្រើប្រាស់ គណនី Facebook ក្លែងក្លាយ ឈ្មោះ Amander Mour, ឈ្មោះ Jerry Snow, ឈ្មោះ Mark Jonathan Esther Larry និងឈ្មោះ Mike Phillip ផ្ញើសារទំនាក់ទំនងទៅ ជនរងគ្រោះឱ្យទុកចិត្ត និងសន្យាផ្ញើលុយឱ្យជនរងគ្រោះ។

    បន្ទាប់មកក្រុមជនត្រូវចោទ បានប្រើល្បិចឆបោក ឱ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីង ចន្លោះពី ៥០០ ដុល្លារ ទៅជិត ៥០០០ដុល្លារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares