• ចាប់បានតែឈើ ឈ្មួញម្ចាស់ឈើសោយសុខនៅក្រៅសំណាញ់ច្បាប់!
    ដោយ admin  ថ្ងៃទី 17 June, 2019  ម៉ោង 16:28 | សន្តិសុខ​សង្គម

    (ខេត្តរតនគិរី)៖ ក្រោយពីពលរដ្ឋរាយការណ៍គំនរឈើល្មើស ច្បាប់ នៅវេលាម៉ោង២.៣០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះ កម្លាំងអធិការនគរបាលស្រុកអណ្តូងមាស កម្លាំងនគរបាលប៉ុស្តិ៍ឃុំញ៉ាងកម្លាំងអាវុធហត្ថស្រុកអណ្តូងមាស និងសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើ បាន ២កន្លែងផ្សេងគ្នា។

    ឈើប្រណីតប្រភេទកកោះ និងសុក្រមបានជាច្រើនដុំដែលមានមុខកាត់ឡាំងបួនជ្រុងប្រវែង២,៥ម៉ែត្រ ដែលក្រុមឈ្មួញទុច្ចរិតបានដឹកជញ្ជូនយកមកលាក់ទុកនៅចំណុចភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានរឹបអូស។ឈើទាំងនេះឈ្មួញបម្រុងដឹកបន្តទៅលក់នៅប្រទេសវៀតណាម។

    ប្រភពដដែលពីតំបន់នោះថា ក្រុមឈ្មួញអ្នកដែលប្រមូទិញឈើនោះមានមុខដដែលៗដែលសមត្ថកិច្ចស្គាល់ច្បាស់ណាស់។ ពួកគេតែងតែដឹកជញ្ជូនឈើដោយលួចលាក់ទៅលក់នៅប្រទេសវៀតណាម ខណ:ដែលភូមិសាស្ត្រខាងលើនេះនៅឆ្ងាយពីទីប្រជុំជន។ ទោះយ៉ាងណាការបង្ក្រាបនេះសមត្ថកិច្ចគួរធ្វើការស្រាវជ្រាវដោយល្អិតល្អន់ដើម្បីឈានដក់ការឃាត់ខ្លួនក្រុមឈ្មួញកំពុងបំផ្លាញព្រៃឈើទាំងនេះ។

    ប្រភពដដែលបន្តថា ឈើដែលបង្ក្រាបរឹបអូសខាងលើនេះ សមត្ថកិច្ចចម្រុះបានប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីអនុវត្តបន្ត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares