• ក្លិបខារ៉ាអូខេ AJR មួយកន្លែងបង្កប់សេវាការជួញដូរគ្រឿង ញៀន ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យបង្ក្រាបពេលរាត្រី
    ដោយ admin  ថ្ងៃទី 15 June, 2019  ម៉ោង 07:22 | សន្តិសុខ​សង្គម

    (ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោង២១:៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធក្រុង ប៉ោយប៉ែត រួមជាមួយនិងកម្លាំស្នាក់ការ៥៦៨ ដឹកនាំដោយលោកវរសេ នីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ និងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងក្រុងប៉ោយប៉ែត ក្រោមការបញ្ជាផ្ទាល់របស់លោក តេង សាម៉ៃ ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងជួញដូរគ្រឿងញៀន មួយកន្លែង នៅត្រង់ចំណុចក្លឹបខារាអូរខេAJR ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ប្រតិបត្តិការនេះបានចុះឆែកឆេររហូតដល់ ម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩។

    ជនសង្ស័យពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដសារធាតុគ្រឿងញៀនត្រូវបានឃាត់ខ្លួនចំនួន០៩នាក់៖

    *១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ដូរនៅផ្សារថៃ ដែលមានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    *២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    *៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សារក្លងលឹកប្រទេសថៃ ។

    *៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ម្ចាស់ទីតាំងក្លឹបកម្សាន្ត AJR អ្នកប្រើប្រាស់គ្រឿងញៀន។

    *៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    *៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ។

    *៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    *៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    *៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    រឹបអូសបានវត្ថុតាងរួមមាន៖
    -ម្ស៉ៅពណ៌សចំនួន១១២ថង់តូច
    -គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់
    -ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់
    -ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់
    -ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់
    -ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់
    – ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់
    – ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប
    – ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប
    -អាវុធខ្លីប្រភេទSig Sauerចំនួន១ដើម,បង់ចំនួន១ និងគ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់។
    -រថយន្តចំនួន០១គ្រឿង ម៉ាក ថុនរ៉ា ពណ៌ស្ករ ពាក់ស្លាកលេខ: ភ.ព2AK-9119 (មធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស)។
    -ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ(មធ្យោបាយសំរាប់ប្រព្រឹត្តបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។

    ជនសង្ស័យខាងលើនេះបានរក្សារទុកជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចក្នុងខារ៉ាអូខេ AJR ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាបើ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares