• សមត្ថកិច្ចបង្ក្រាប​មុខសញ្ញា​លក់​ថ្នាំ​ញៀន​ឱ្យអ្នកបើកបររថយន្តធុនធំៗដឹកទំនិញនៅខេត្តព្រះសីហនុ
    ដោយ admin  ថ្ងៃទី 13 June, 2019  ម៉ោង 08:40 | សន្តិសុខ​សង្គម

    (ខេត្តព្រះសីហនុ)៖ នាវេលាម៉ោង៩ និង០០នាទី ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទឹងហាវ​ បានបង្ក្រាប​មុខ​សញ្ញា​លក់​ចែកចាយ​ថ្នាំញៀន តាម​រថយន្ត​ដឹកទំនិញធុន​ធំ​ស្ថិតនៅ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ តែ​ពេល​ដេញ​បង្ក្រាប​នោះ មុខ​សញ្ញា​បាន​លោត​ចុះ​ពី​រថយន្ត​ ហើយ​រត់​គេច​រត់គេចខ្លួនពួនក្នុងព្របាត់។ ហើយបានធ្វើការឆែកឆេរក្នុងរថយន្ត រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១០​កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន​មួយ​ចំនួន។

    លោកវរសេនីយ៍​ឯក​ រស់​ កី​ អធិការនគរបាលស្រុក​ស្ទឹង​ហាវ​ បាន​ឱ្យដឹងថា មុខ​សញ្ញា​ចែកចាយ​គ្រឿងញៀន​តាម​រថយន្ត​ធុន​ធំ​នេះ​ សមត្ថកិច្ច​ជំនាញ​ បាន​តាម​ដាន​ឃ្លាំមើល​យូរ​មក​ហើយ​ លុះ​ដល់​វេលា​ម៉ោងដូច​ខាង​លើ​ ពេល​​សមត្ថកិច្ច​ឃាត់​រថយន្ត​បំរុង​ឆែកឆេរ​ ស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំ យ៉ាង​លឿន​ដើម្បី​គេច​ខ្លួន​ ប៉ុន្តែសមត្ថកិច្ចបានសម្រេចប្រើអាវុធបវុធបាញ់បំបែកកង់មុខ ពេល​រថយន្ដ​ត្រូវ​បញ្ឈប់​ល្បឿន​ អ្នក​បើក​បរ​បាន​លោត​ចុះ​ ហើយ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ​។ សមត្ថកិច្ច​បាន​បន្ត​ស្វែង​រក​រហូតដល់ម៉ោង ១៤ និង០០នាទី​ ទៅហើយនៅតែមិនឃើញ។

    ពេលដែលកម្លាំងជំនាញ់ធ្វើការឆែកឆេរក្នុងរថយន្ត​រកឃើញវត្ថុតាងមួយចំនួនមាន៖ ទី១•ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ទី២•ឧបករណ៍​សំរាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន និង​ឯកសារ​អត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជា​របស់​ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស​ អាយុ​៣២ ឆ្នាំ​ មាន​ស្រុក​កំណើត​ នៅ​ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​ មុខរបរ​បើកបរ​រថយន្ត​។

    ទៅយ៉ាងណាករណីលក់ និងប្រើប្រាស់ថ្នាំញៀនអ្នកបើកបរឡានដឹកទំនិញធំៗនៅខេតហតព្រះសីហនុនេះបានកើតឡើងមានជាយូរឆ្បាំមកហើយ ហើយសមត្ថកិច្ចធ្លាប់បង្ក្រាបទៀតផង។ មហាជនអំពាវនាវដល់សមត្ថកិច្ចគួបើកយុទ្ធនាការពិនិត្យទឺកនោមអ្នកបើកបររថយន្តធំៗដឹកទំនិញខេត្តព្រះសីហនុ-ភ្នំពេញរកសារធាតុញៀន ពីព្រោះកន្លងមកនេះគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវជាតិលេខ៤សាហាវៗណាស់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares