• ជិះម៉ូតូឡើងវ៉ាបានទាក់ដៃចងៃចង្កូតម៉ូតូ១គ្រឿងទៀតដួលម្នាក់បាក់ជើងម្ខាង និង​ភាគីបង្ករបួសស្រាល
    ដោយ admin  ថ្ងៃទី 12 June, 2019  ម៉ោង 14:54 | សន្តិសុខ​សង្គម

    (ខេត្តបាត់ដំបង) ៖ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល បណ្តាលឱ្យបុរសវ័យចំណាស់របួសបាក់ជើងម្ខាង និងភាគីម្ខាងទៀតយុវជនវ័យក្មេងរងរបួស ស្រាល។ ហេតុកការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១១ ​ខែមិថុនា​ ឆ្នាំ​២០១៩ ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ​ត្រង់ចំណុច​ភូមិ​ត្រព​សំ​ព្រលិត​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​។​

    លោក ​ឡុង រ៉ា​ន់​ដា​ អធិការរង​ទទួល​ផ្នែក​ច​រា​ខេណ៍​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា​ ជន​រង​​គ្រោះ​ទី​១.​ឈ្មោះ​មឿ​ន យឿន ​ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ (​កសិករ​)​ នៅ​ភូមិ​ទឹកផុស ​ឃុំ​អង្គរ​បាន​ ​ស្រុក​សំពៅ​លូន ​(​រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​)​ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌​ខ្មី ​ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ បាត់ដំបង1AS-9923។ ​ចំណែក​ភាគី​បង្ក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រិ​ម​ស៊េរី​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ ​ដូចគ្នា​ពាក់​​ស្លាក​លេខ​បន្ទាយមានជ័យ​1A-4492​ បើកបរ​ដោយ​យុវជន​ឈ្មោះ​ ណ​ម នឿន ​អាយុ​១៧​ឆ្នាំ​ មុខរបរ​កម្មករ​នៅ​ភូមិ​ត្រ​ពាំ​ព្រលិត​ ឃុំ​សន្តិភាព ​ស្រុក​សំពៅ​លូន​ (​របួសស្រាល​)​។

    សមត្ថកិច្ចចុះវាស់វែងបានឱ្យដឹងថា មុនមុនពេលកើតហេតុបុរសម្នាក់ជិះម៉ូតូ១គ្រឿងម្នាក់ឯង តាមបណ្តោយផ្លូវជាតិលេខ57B ធ្វើ​ដំ​ណើ​រ​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។ ​ស្របពេលនោះ​មាន​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា​មកពី​ក្រោយ​ហើយ​បើក​វ៉ាទាក់ដៃចង្កូតម៉ូតូជនរងគ្រោះ បណ្តាលឱ្យ​ដួល​ច្រងាប់ច្រងិល​ ហើយបាក់ជើងខាងឆ្វេង។ សមត្ថកិច្ចបានដឹកទៅសង្គ្រោះនៅមន្ទីរបង្អែកស្រុកសំពៅលូន​។​ ចំណែក​ក្មេងប្រុស​នោះ​គ្រានតែ​រលាត់​ដៃជើង​។​

    លោក​អធិការរង​ស្រុក​បាន​បញ្ជាក់ថា ​ក្រោយ​វាស់វែងរួចសមត្ថកិច្ចជំនាញបានយកម៉ូតទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​អធោ​ការដ្ឋាន ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares