• គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៧ ខែមិថុនានេះស្លាប់១២នាក់ និងរបួស១០នាក់
    ដោយ admin  ថ្ងៃទី 8 June, 2019  ម៉ោង 10:26 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ តាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឱ្យមនុស្សស្លាប់១២នាក់, របួសស្រាល៥នាក់ និងរបួសធ្ងន់៥នាក់។

    ប្រភបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដធំ៣គ្រឿង និងរថយន្តតូច៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឱ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ប្រជែង, ស្រវឹង និងកត្ដាយាន។

    សូមរំឭកថា រយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៨៤លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៩នាក់ របួសធ្ងន់៦៩នាក់ និងរបួសស្រាល៤៨នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares