• គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសម្សិលមិញ ស្លាប់៣នាក់ និងរបួស២៤នាក់
    ដោយ admin  ថ្ងៃទី 7 June, 2019  ម៉ោង 11:59 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៣លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល៩នាក់ និងរបួសធ្ងន់១៥នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៤គ្រឿង, រថយន្តតូច៨គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

    សូមបញ្ជាក់ថា រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៧២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន២៧នាក់ របួសធ្ងន់៦៤នាក់ និងរបួសស្រាល៤៣នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares