• ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយ
    ដោយ admin  ថ្ងៃទី 7 June, 2019  ម៉ោង 11:19 | សន្តិសុខ​សង្គម

    (ខេត្តកំពត)៖ បុរសម្នាក់បានស្លាប់នៅ់នៅនឹងកន្លែងចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយហើយកិន។ ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុង​ភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​កាលពី​រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

    លោក​វរសេនីយ៍ទោ​ស៊ូ​វណ្ណាត​នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ បុរសដែលស្លាប់ឈ្មោះ ចេន រ៉េនអាយុ៣៦ ឆ្នាំ។ ចំណែកបុរសរងរបួសឈ្មោះ ព្រំ វិច្ឆិកា អាយុ ៣៤​ឆ្នាំ​។​ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

    លោកនាយ​ការិយាល័យ​បាន​ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង១ និង​១០​នាទី​រសៀល​ថ្ងៃទី​៦ ខែមិថុនា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៣ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤២-១៤៣​ដោយ​រថយន្ត​បែន​ដឹក​ដី​បុក​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​បណ្តាលឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ជាមួយ​ស្លាប់​នៅនឹងកន្លែង​។

    ​ចំណែក​រថយន្ត​បង្ក​បាន​ជ្រុល​ធ្លាប់ក្នុងប្រឡាយក្រឡាប់ផ្ងារជើង។ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់រថយន្តម៉ាក​នីសា​ន់​ពណ៌​ស​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ​P-0039 នៅនឹងកន្លែង​កើតហេតុ​នោះ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares