• ក្រសួងសុខាភិបាល ប្រកាសឱ្យមន្ទីរសុខាភិបាលដាក់ពាក្យប្ដឹងដល់អ្នកប្រកបអាជីវកម្មខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន!
    ដោយ admin  ថ្ងៃទី 4 June, 2019  ម៉ោង 13:07 | ព័ត៌មាន​ជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យមន្ទីរសុខាភិបាលគ្រប់រាជធានី-ខេត្ដ ចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្ដិប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាប្រយោជន៍ អាយុជីវិតរបស់ប្រជាពលរដ្ឋ។

    យោងតាម សេចក្តី ប្រកាសព័ត៌មានរបស់ក្រសួង សុខាភិបាលនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩នេះបានឱ្យដឹងថា ការប្រកាសនេះ ខណៈ ដែលក្រសួងសង្កេតឃើញថា នៅមានអ្នកប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ បណ្ដាលឱ្យខាតបង់ថវិកា ប៉ះពាល់ សុខភាព និងឈានដល់បាត់បង់ជីវិតប្រជាពលរដ្ឋទៀតផង។

    ក្នុងករណីនេះ ដើម្បីឈានទៅលុបបំបាត់ទាំងស្រុងនូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងសុខាភិបាល បានស្នើឱ្យថ្នាក់ដឹកនាំនៅតាម មន្ទីរសុខាភិបាលគ្រប់រាជធានីខេត្ដចាត់ចែងតាមផ្លូវច្បាប់ ដើម្បីរៀបចំឯកសារ គតិយុត្ដិប្ដឹងទៅសាលាដំបូងរាជធានី-ខេត្ដ ចំពោះអ្នកដែលប្រកបអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares