• ស្លាប់១០នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមិថុនាម្សិលមិញ
    ដោយ admin  ថ្ងៃទី 2 June, 2019  ម៉ោង 09:04 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ម្សិលមិញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឱ្យមនុស្សស្លាប់១០នាក់, របួស ស្រាល១០ និងរបួសធ្ងន់១៧នាក់ នេះបើយោងតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះ ថ្នាក់ចរាចរណ៍ទាំង២០លើកនេះ បណ្ដាលឱ្យខូចខាតម៉ូតូចំនួន២១គ្រឿង, រថយន្តតូច១០គ្រឿង និងរថយន្ដធុងធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។

    សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង៣៤៨លើក, បណ្ដាលឱ្យមនុស្សស្លាប់ចំនួន១៥៥នាក់ របួសធ្ងន់៣៤១នាក់ និងរបួសស្រាល ១៦៣នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares