• អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខែឧសភា មានចំនួន១៥៥នាក់ និង៥០៤នាក់រងរបួស !
    ដោយ admin  ថ្ងៃទី 1 June, 2019  ម៉ោង 16:54 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា នៅក្នុងឧសភា ឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសមានចំនួន៣៤៨លើក ឆក់យកជីវិតមនុស្ស ១៥៥នាក់ និង៥០៤នាក់រងរបួសធ្ងន់ស្រាល។

    មូលហេតុចំបងៗដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកល្បឿនលឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង បង្កគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្ត។ រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖ រាជធានីភ្នំពេញ បន្ទាយមានជ័យ កំពង់ស្ពឺ ព្រៃវែង កណ្តាល និងព្រះសីហនុ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares