• បើករថយន្តលឿនពេករេទៅបុករះរ៉ឺម៉កកង់បី និងម៉ូតូ១គ្រឿងបណ្ដាលឱ្យរបួស៣នាក់
    ដោយ admin  ថ្ងៃទី 1 June, 2019  ម៉ោង 10:58 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បើករថយន្តកាមរីហាយប្រីតលឿនពេករេទៅបុករះម៉ូតូកង់បី១គ្រឿងម្ចាស់ម្នសក់របួសធ្ងន់ និងអ្នកជិះម៉ូតូ ZoomerX ប្រុសស្រី២នាក់ទៀតរងរបួសផងដែ។ហេតុការណ៍បានកើតឡើងនៅតាមបណ្ដោយផ្លូវ៦០​ម៉ែត្រ​មទល់មុខ​ក្រុមហ៊ុន​ម៉ា​សឺ​ដេ​ស​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យកាលពីវេលាម៉ោង៩យប់ ថ្ងៃទី​៣១​ ខែឧសភា ឆ្នាំ២០១៩ ។

    ​ក្រោយ​កើតហេតុ​បុរស​ម្នាក់​ភាគី​ខាង​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​ត្រូវបាន​សាច់ញាតិ​បងប្អូន​ខាង​ម្ចាស់​រថយន្ត​បង្ក​ដឹក​ទៅ​មន្ទី​រពេទ្យ​ និងចេញថ្លៃព្យាបាលទាំងស្រុងទៅលើជនរងគ្រោះ​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះមក​ដល់​ហើយ​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ រ៉ឺម៉កម៉ូតូរងគ្រោះ និងម៉ូតូZoomerXទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រង់ចាំ​ភាគី​ទាំងសងខាង​ចូលខ្លួន​ដោះស្រាយ​តាម​ក្រោយ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares