• បុរសម្នាក់ជិះម៉ូតូលឿនពេកប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ វ៉ាជែងគេដួល ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៣
    ដោយ admin  ថ្ងៃទី 1 June, 2019  ម៉ោង 10:44 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសម្នាក់ជិះម៉ូតូប្រញាប់ក្នុងល្បឿនលឿនទៅទទួលប្រពន្ធចេញពីធ្វើការ វ៉ាជែងដួលខ្ទាតចូលក្រោមរថយន្តរបស់ក្រុមហ៊ុនដឹកភេសជ្ជៈអ៊ីឈិតាន់ កិនស្លាប់ភ្លាមៗកាលពី វេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ពាន៧មករា លើផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ឹម ផានិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាកសិករ ស្នាក់នៅភូមិសេរីសម្បត្តិ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 1C-7906 ចេញពីផ្ទះប្រញាប់ទៅយកប្រពន្ធចេញពីធ្វើការ បើកបរក្នុងទិសដៅពីត្បូងទៅជើង ដោយបានវ៉ាជែង ដួលខ្ទាតទៅលើដងផ្លូវ ហើយស្របពេលនោះ ក៏ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3D-8400 ជារបស់ក្រុមហ៊ុនភេសជ្ជៈអ៊ីឈិតាន់ បើកបរមកពីក្រោយស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏កិនចំជនរងគ្រោះដែលខ្ទាតចូលរថយន្តនោះកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្ក បានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។

    ក្រោយកើតហេតុ នគរបាលចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ហើយបានប្រគល់សពឱ្យក្រុមគ្រួសារ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares