• ឈ្លោះគ្នារឿងចៅដើរលេង ឈានដល់យកដែកវាយសម្លាប់ប្រពន្ធ រួចរត់គេចខ្លួន តែត្រូវនគរបាលចាប់វាយខ្នោះ
    ដោយ admin  ថ្ងៃទី 31 May, 2019  ម៉ោង 13:34 | សន្តិសុខ​សង្គម

    (ខេត្តក្រចេះ)៖ ករណីឃាតកម្ម ប្តីសម្លាប់ប្រពន្ធកើតឡើងនៅ ភូមិប្រឡាយទ្រាក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នគរបាលស្រុកឆ្លូង ខេត្តក្រចេះ ហើយរត់គេចខ្លួន ត្រូវសហការជាមួយនគរបាលស្រុកដំបែ ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនសង្ស័យ ជាជនដៃដល់វាយប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ ហើយរត់ គេចខ្លួន ត្រូវបាននគរបាលឃាត់ខ្លួន នៅភូមិឈើទាលជ្រុំ ឃុំគោកស្រុក ស្រុកដំបែរ ខេត្តត្បូងឃ្មុំ នាល្ងាចទី៣០ ខែឧសភា ឆ្នាំ២០១៩។

    នគរបាលស្រុកឆ្លូង បានឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភានេះថា ករណីហិង្សាដោយចេតនា មានស្ថានទំងន់ទោស កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ដោយសារជនរងគ្រោះ ឈ្មោះ យ៉ូក់ ម៉ូច ភេទស្រី អាយុ៥២ឆ្នាំ បានស្លាប់ នៅចំណុចដង្ហិត ភូមិប្រឡាយទ្រាក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវជាប្រពន្ធជនល្មើសឈ្មោះ សួន ពិសិដ្ឋ អាយុ៤៩ឆ្នាំ រស់នៅជាមួយជនរងគ្រោះ។

    នគរបាលបន្តទៀតថា ពីរនាក់ប្ដីប្រពន្ធតែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ហើយនៅថ្ងៃកើតហេតុឈ្លោះគ្នារឿងចៅដើរលេង បន្ទាប់មកជនសង្ស័យជាប្ដី បានជិះម៉ូតូចេញទៅបាត់ ស្ងាត់ឈឹងមិនឮសម្លេង អ្នកជិតខាង ក៏ឡើងទៅមើលលើផ្ទះ ស្រាប់តែឃើញស្ត្រីរងគ្រោះជាប្រពន្ធ ដេកស្លាប់បាត់ទៅហើយ ភ្លាមៗនោះពួកគាត់ ក៏បានទូរស័ព្ទរាយការណ៍ទៅនគរបាលប៉ុស្ដិ៍។

    នគរបាលបញ្ជាក់ទៀតថា តាមការពិនិត្យសាកសព ពីមន្រ្តីជំនាញផ្នែកបច្ចេកទេស យើងអាចសន្និដ្ឋានបានថា ជនរងគ្រោះស្លាប់ដោយសារប្ដីវាយនឹងដែកជើងជ្រូក សម្រាប់ដកដែកគោល ប្រវែងប្រហែល៧តីក ត្រូវចំកញ្ចឹងក ខាងស្ដាំ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយពីធ្វើសកម្មរួចជនសង្ស័យ ជាប្ដីក៏ជិះម៉ូតគេចខ្លួនបាត់ ក្រោយមកនគរបាលស្រុកឆ្លូង បានសហការជាមួយនគរបាលស្រុកដំបែ ទើបឃាត់ខ្លួនបាន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋានគរបាលស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares