• មិនធម្មតាមែន! ហែគ (Hack) ចូល Facebook គេរហូតដល់២០០ Account ហើយ Chat ខ្ចីលុយ​ បាន៥០​ Account ទើបខ្នោះតាមរកឃើញ!
    ដោយ admin  ថ្ងៃទី 31 May, 2019  ម៉ោង 12:52 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ ជនសង្ស័យឈ្មោះ គ្រួច ស៊ីឆៃ ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ កើតថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ១៩៩៧ មុខរបរ មិនពិតប្រាកដ កំរិតវប្បធម៌ ថ្នាក់ទី១២ មានស្រុកកំណើត នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។

    នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹងនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នគរបាលប៉ុស្តិ៍ទឹកល្អក់ទី២ និងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យខាងលើនៅត្រង់ចំនុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពីបទលួចចូលប្រើប្រាស់គណនីហ្វេសប៊ុកអ្នកដទៃដោយគ្មានការអនុញ្ញាត រួចឆាតទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុងហ្វេសប៊ុក ដោយតម្រូវឱ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរប្រាក់ ដែលកន្លងមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ ហើយជនសង្ស័យខាងលើបានធ្វើការឆបោកប្រាក់ជាច្រើនដង។

    ជនសង្ស័យខាងលើបានសារភាពថាពិតជាបានលួចចូលគណនីហ្វេសប៊ុកបានប្រហែល ២០០គណនី និង ជាង ៥០គណនីទទួលបានប្រាក់ពីការឆបោក។ ជនសង្ស័យបច្ចុប្បន្ន ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

    ឯឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកត្រូវមានការប្រុងប្រយ័ត្នក្នុងករណីដែលមានការឆាត (Messenger) ខ្ចីប្រាក់ពីបណ្ដាញសង្គម ការខ្ចីប្រាក់សរសេរជាអក្ស ឬផ្ញើសារជាសំលេង ដោយឱ្យផ្ញើប្រាក់ទៅលេខដែលមិនមែនជាលេខរបស់ម្ចាស់គណនីហ្វេសប៊ុក សូមឱ្យមានការទូរស័ព្ទ (Call) ទៅបញ្ជាក់ពីម្ចាស់បណ្ដាញសង្គមហ្វេសប៊ុកអំពីការខ្ចីប្រាក់មុននឹងផ្ញើប្រាក់ទៅ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares