• ស្គាល់មុខ​ និងអត្តសញ្ញាណហើយ នគរបាល​នៅនាយកដ្ឋានព្រំដែនទឹកម្នាក់ ជា​ចោរ ចូល​លួច iPad នៅ​ហាង​វី​ង​វេរ​លុយ​រស្មី​សាមគ្គី​
    ដោយ admin  ថ្ងៃទី 30 May, 2019  ម៉ោង 18:52 | សន្តិសុខ​សង្គម

    (​ភ្នំពេញ​)៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ស្តីពី​ការ​លួច​យក​ Ipad មន្ត្រី​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ធ្វើការ​សាកសួរ​។​

    ​ជនសង្ស័យ​នោះ ឈ្មោះ ហេង ហាប់ អនុសេនីយ៍ឯក នាយកដ្ឋាន ព្រំ​ដែនទឹក អាយុ​២៥ឆ្នាំ។

    ​សូមបញ្ជាក់ថា បុរស​ម្នាក់​ក្នុង​ឯកសណ្ឋាន​ជា​មន្ដ្រីនគរបាល និង​ពាក់​ស័ក្ដិ​៣ ក្នុង​ហាង​មួយកន្លែង ហើយ​បាន​ធ្វើសកម្ម ភាពលួច iPad មួមួយគ្រឿង។ បន្ទាប់ពី​ដឹងថា​បាត់​អាយ​ផេត ម្ចាស់​ហាង បាន​កាមេរ៉ា​សុវត្ថិភាព ក៏​ឃើញ​មន្ត្រី​ម្នាក់ លួច​យក ហើយ​ត្រូវ​ម្ចាស់​ហាង​យក​វីដេអូ ទៅ​បង្ហោះ​ល្បី​ និងចែករំលែកពេញបណ្តាញសង្គម Facebook និង​មាន​គេ រិះគន់យ៉ាងធ្ងន់ៗ ដែល​ធ្វើ​ប៉ះពាល់​ដល់​ស្ថាប័ន​នគរបាលជាតិ​។​

    ​ទោះបីជា​ណា​យ៉ាងណាក៏ដោយ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​នេះ​ ពុំទាន់​អាច​សុំ​ព័ត៌មាន​បន្ថែម​ពី​ម្ចាស់​ហាង ថា​តើ​ករណីនេះ កើតឡើង​នៅពេលណា ថ្ងៃ​ណា និង​ហាង​នៅទីណា​នោះទេ ប៉ុន្តែ​បើតាម​វិ​ដេ​អូ​បង្ហាញថា ករណីនេះ​បានកើត​ឡើង​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ វេលា​ម៉ោង​៩​ព្រឹក​។​

    ​បើ​យោង​លោក​អធិការនគរបាល​ខណ្ឌ​ទួលគោក លោក សុខ ហេង បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក​នៅ នា​រសៀល​ថ្ងៃទី​៣០ ឧសភា​នេះ​ថា កម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​លោក​ សរ ថេតឧត្តមសេនីយ៍ស្នងការ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​ដាក់ ហើយក៏​រកឃើញ​មន្ដ្រីនគរបាល​រូបនោះ ដោយ​គាត់​យល់ព្រម​ចូលមក​សារភាព​ពី​កំហុស និង​ព្រម​ប្រគល់​អាយ​ផេ​តទៅ​ម្ចាស់​ហាងវិញ ប៉ុន្តែគេមិនដឹងថាស្នងការរាជធានីភ្នំពេញចាត់ការករណីនេះតាមច្បាប់ឬយ៉ាហ៊ថណានេះទេ៕

     

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares