• ទីបំផុតជនសង្ស័យបំផ្ទុះអាវុធនៅក្លឹបលុចសារី បណ្តាលឱ្យនារីម្នាក់របួសភ្លៅ ត្រូវអាវុហត្ថរាជធានីភ្នំពេញ បញ្ជូនជនទៅតុលាការ
    ដោយ admin  ថ្ងៃទី 30 May, 2019  ម៉ោង 19:54 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ នៅវេលាម៉ោង១៤ និង០០នាទី នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោស តាមច្បាប់ ហេតុការណ៍ដែលបង្កឲ្យការការផ្ទុះអាវុធនេះកើតឡើងគឺបណ្តាលមកពីការ មិនស្វាគមន៍ក្នុងពេលជល់កែវស្រាគ្នា។

    តាមការរៀបរាប់របស់ភាគីរងគ្រោះក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថានៅយប់កើតហេតុ ក្រុមជនរងគ្រោះមានគ្នា០៩នាក់ (ប្រុស០៥ស្រី០៤) បានអង្គុយផឹកក្នុងក្លឹបលុចសារី ស្រាប់តែក្រោយមក ក្រុមជនសង្ស័យ មានគ្នា០២នាក់បានចូលមកផឹកស្រាក្នុងក្លឹបនោះដែរ តែអង្គុយផឹកនៅតុផ្សេង និងបានដើរមកជល់កែវជាមួយក្រុមជនរងគ្រោះ ព្រោះជនសង្ស័យស្គាល់នារីម្នាក់ក្នុងក្រុមនោះ ដោយប្រាប់ថា ជាប្អូនស្រីស្គាល់គ្នាយូរហើយ ក្នុងនោះមានបុរសម្នាក់ក្នុងក្រុម ជនរងគ្រោះមិនបានលើកកែវជល់ស្វាគមន៍វិញទេ ហើយជនសង្ស័យក៏ត្រឡប់ទៅតុគេវិញ។

    បន្ទាប់មកជនសង្ស័យ និងក្រុមជនរងគ្រោះបានទៅបន្ទប់ទឹកជួបគ្នា ក៏បង្កឱ្យមានការទំនាស់ពាក្យសម្តី និង ប្រតាយប្រតប់គ្នា រហូតឈានដល់ការផ្ទុះអាវុធបណ្តាលឱ្យផ្លាតត្រូវនារីរងគ្រោះម្នាក់ រងរបួសភ្លៅតែម្តង៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares