• នគរបាលខេត្តព្រះសីហនុ បង្ហាញរូបថតមុខជនសង្ស័យរំលោភសម្លាប់ក្មេងស្រីអាយុ១០​ឆ្នាំ​ និងប្អូនប្រុសនៅស្រុកព្រៃនប់
    ដោយ admin  ថ្ងៃទី 30 May, 2019  ម៉ោង 18:19 | សន្តិសុខ​សង្គម

    ​ខេត្ត​ព្រះសីហនុ​ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់ថា ជនជាប់សង្ស័យ ក្នុង​អំពើ​ឃាតកម្ម​សម្លាប់​ក្មេងប្រុស ស្រី​២​នាក់​បងប្អូន​បង្កើត នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នេះ បានកំណត់អត្តសញ្ញាណជាបណ្តោះអាសន្នហើយ តែខណៈ ជនសជនសង្ស័យរូបនេះកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមចាប់ខ្លួន។

    ​ប្រភពដដែលបានបញ្ជាក់​ទៀតថា ជនជាប់សង្ស័យ​លើ​ករណី​ឃាតកម្ម​ខាងលើនេះ ឈ្មោះ ឈឹម វិចិត្រ ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ​។​ ជាមួយគ្នានេះសមត្ថកិច្ចបានអំពាវ នាវដល់ប្រជាពលរដ្ឋរដ្ឋ, សមត្ថកិច្ច​នៅ​តាម​បណ្តា​មូលដ្ឋាន ឬ​ខេត្ត​នានា និង​ប្រជាពលរដ្ឋ ដែល​បាន​ប្រទះ ឃើញជន ជាប់សង្ស័យដូចបង្ហាញក្នុងរូបថតនេះ បើ​បាន​ជួប ឬ​ឃើញ​នៅ​កន្លែង​ណាមួយ ត្រូវ​ផ្តល់​ព័ត៌មាន ឬ​ចាប់ខ្លួន​នាំ​មក​សាកសួរ​ទាក់ទង​ឃាតកម្ម​នេះ​។​

    នៅរសៀលថ្ងៃទី៣០ ខែឧសភានេះស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រកាសដោយសន្យាជាមួយក្រុមគ្រួសារក្មេងរងគ្រោះ ២នាក់បងប្អូនបង្កើត ដោយត្រូវឃាតករចិត្តខ្មៅ រំលោភរួចសម្លាប់ចោលថា លោកនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវឱ្យបានតឹងរឹងបំផុត ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ និងគ្រួសារ។

    លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ និងភរិយា ព្រមទាំងសហការី ដោយមានចិត្តអាណិតអាសូរដល់ក្រុមគ្រួសារសពបានចូលបច្ច័យបុណ្យសព១លានរៀល និងថ្លៃក្ដាមឈូស ចំនួន២ និងចេញថវិកាចាត់ចែងបូជាសព និងបូកបន្ថែមចូលរួមបច្ច័យរបស់គណៈស្នងការផងដែរ។

    ​សូមរំឭកថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ មាន​អំពើ​ឃាតកម្ម​មួយ​ករណី បាន​កើតឡើង នៅ​ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ឃាតកម្ម​នេះ សមត្ថកិច្ច​ដាក់​ការសង្ស័យថា ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់ អត្តសញ្ញាណ បណ្តាល​ឱ្យក្មេងប្រុស ស្រី​២​នាក់​បងប្អូន​បង្កើត បា​ម​រងគ្រោះ​រហូតដល់​ស្លាប់​ទាំង​ពីរ​នាក់​។​

    ​សមត្ថកិច្ច​មូលដ្ឋានបានឱ្យដឹងថា ក្មេងៗ​រងគ្រោះ​ទាំង​ពីរ​នាក់​នោះ​មានឈ្មោះ ផា សុខលី ភេទ​ប្រុស អាយុ​២ ​ឆ្នាំ​កន្លះ បាន​ស្លាប់ នៅ​កន្លែង​កើតហេតុ និង​ឈ្មោះ ផា ស្រី​ល័ក្ខ ភេទ​ស្រី អាយុ​១០​ឆ្នាំ បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​កាល​ពី​យប់មិញ​នេះ ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares