• រថយន្ដមួយគ្រឿងវ៉ាគេជ្រុលទៅបុកម៉ូតូមួយគ្រឿងបើកបញ្ច្រាសទិសគ្នាបង្កឱ្យរបួសធ្ងន់ស្រាល៣នាក់
    ដោយ admin  ថ្ងៃទី 29 May, 2019  ម៉ោង 12:29 | សន្តិសុខ​សង្គម

    (ខេត្តកណ្ដាល)៖ រថយន្ដមួយគ្រឿង បើកបរលឿនវ៉ាជែងបានជ្រុលទៅបុកម៉ូតូមួយគ្រឿងកំពុងបើកបញ្ច្រាសទិសគ្នាពេញមួយទំហឹង បណ្ដាលឱ្ យជនរងគ្រោះជាអ្នកបើកបរម៉ូតូ៣នាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១៥ និង២០ នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៥៧-៥៨ ស្ថិតក្នុងភូមិកំពង់ពោធិ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដបង្កម៉ាក COROLA ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X -6785 បើកបរដោយ ឈ្មោះ ទូច ចន្តា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ធនាគារ អេ ស៊ី លី ដា មានទីលំនៅភូមិ ត្រពាំងវែង ឃុំ ជើងកួន ស្រុកសំរោង ខេត្តតាកែវ (ឃាត់ខ្លួន) ។ ចំណែកជនរងគ្រោះរងរបួសធ្ងន់មាន២នាក់ ទី១-ឈ្មោះ ភី ភ័ស្ត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BL- 4047 និងទី២-ឈ្មោះ ស៊ូ រ៉យ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជាអ្នករួមដំណើរ) និងម្នាក់ទៀតដែលរងរបួសស្រាល ឈ្មោះ ស៊ូ រ៉ាយ ភេទ ស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង៣ នាក់ខាងលើនេះ មានទីលំនៅភូមិ ព្រៃផ្អុង ឃុំស្វាយយា ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង ។

    នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដបង្កខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពី ភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកមកដល់ចំណុចកើត ហេតុ ស្រាប់តែអ្នកបើកបររថយន្ដបន្ថែមល្បឿនលឿន ជែងរថយន្ដមួយគ្រឿងទៀតនៅខាងមុខ ដោយពុំមើលស្ថានភាពផ្លូវ ក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងដែលធ្វើដំណើរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឱ្យអ្នកបើកបរនិងអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។

    ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ទាំង២នាក់ ត្រូវបាន រថយន្ដសាមុយដឹក បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីអ្នកបើកបររថយន្ដ ត្រូវបានប្រជាពលរដ្ឋជិតខាង ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។ ដោយឡែក រថយន្ដនិងម៉ូតូ ត្រូវបាននគរបាលជំនាញចរាចរណ៍ ចុះពិនិត្យ វាស់វែងរួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ ការតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares