• ជនជាតិចិនបើករថយន្តបុកទ្រូងផ្លូវក្រឡាប់ផ្ងារជើង
    ដោយ admin  ថ្ងៃទី 22 May, 2019  ម៉ោង 10:25 | សន្តិសុខ​សង្គម

    (ភ្នំពេញ) ៖ ជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បានបើក រថយន្ត ទៅបុកទ្រូងផ្លូវនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រឡាប់ផ្ងារជើង កាលពីម៉ោងជាង៣ ទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ​២០១៩ នៅតាមបណ្ដោយផ្លូវវិថីកោះពេជ្រ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តម៉េកស័រដេស GL350 ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 2AM-7698 បើកបរដោយជនជាជនជាតិចិន ខណៈមកដល់កន្លែងកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់បែកចំនួន២កង់ ឯរថយន្តបង្កបានក្រឡាប់ តែអ្នកបើកបរមិនរងរបួសនោះទេ។​

    បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ប្រគល់ឱ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងយកទៅរក្សាទុក ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares