• ទាន់បងថ្លៃស្រី កំពុងរួមរ័ក្សជាមួយសាហា ខ្លាចបែកការណ៍ ឱ្យសហាយល្បួងយកទៅសម្លាប់
    ដោយ admin  ថ្ងៃទី 20 May, 2019  ម៉ោង 12:54 | សន្តិសុខ​សង្គម

    (ខេត្តតាកែវ) ៖ ស្ត្រីម្នាក់កំពុងរួមរក្សជាមួយសាហាយនៅក្នុងផ្ទះ ចៃដន់ប្អូនថ្លៃប្រុសមកឃើញ ហើយខ្លាចបែកការណ៍ ប្រុសសាហាយចង់បិទបាំង បានល្បួងយកទៅសម្លាប់ ចោល និងទម្លាក់ចូលក្នុងទឹកស្រះ ។ ករណីបាននេះបានកើតឡើងនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង១០នាទីរសៀល ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំពេជសារ ស្រុក​កោះ​អណ្តែត ខេត្តតាកែវ។

    សមត្ថកិច្ចបានឱ្យដឹង ជនសង្ស័យមានឈ្មោះ ហ៊ុន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកក្មេងប្រុសរងគ្រោះមានឈ្មោះ ទ្រី កក្កដា ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយនិងជនសង្ស័យ។

    ពាក់ព័ន្ធនិងលួចលាក់មានសហាយស្មន់នេះ តាមការខ្សឹបខ្សៀវ​ពីអ្នកភូមិ​បាន​បង្ហើប​ថា ជនសង្ស័យ និងបងថ្លៃស្រីក្មេងប្រុសរងគ្រោះ បានកើតមាន​ជាយូរយារ​ណាស់​មក​ហើយ​ ព្រោះតែប្តីទៅធ្វើការនៅភ្នំពេញ​មួយខែពីរខែទើបមកលេងផ្ទះម្តង ជា​ជាហេតុធ្វើឱ្យប្រពន្ធមានឱកាសលួច លាក់បង្កាត់ភ្លើងស្នេហ៍ក្រៅឆាក។

    ហើយនៅថ្ងៃកើតហេតុក្មេងរងគ្រោះបានឃើញបងថ្លៃស្រីខ្លួន​កំពុងរួមរក្សជាមួយជនសង្ស័យ ដោយខ្លាចបែកការទើបជនសង្ស័យល្បួ​ងបញ្ឆោតក្មេងរងគ្រោះទៅទាក់សត្វ ហើយមានឱកាស់ក៏អារកសម្លាប់តែម្តង ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកម្លាំង​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រឹត​ធ្ងន់ ​នៃស្នងការដ្ឋាននគរ បាលខេត្តតាកែវ ចាត់ការបន្ត ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋានកំពុងតែបន្តស្រាវជ្រាវបន្ថែមទៀតលើករណីសហាយស្មន់នេះ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares