• យុវជន៣នាក់ជិះម៉ូតូឌុបគ្នា បុកបង្លាន់ដៃស្ពានព្រែកក្តាមត្រើយខាងកើតខ្ទាតធ្លាក់មកក្រោមស្លាបើ១នាក់របួស ធ្ងន់២នាក់
    ដោយ admin  ថ្ងៃទី 20 May, 2019  ម៉ោង 09:24 | សន្តិសុខ​សង្គម

    (ខេត្ត​កណ្តាល​) ៖​ មានករណីជិះម៉ូតូបុកបង្កាន់ដៃស្ព្ពានព្រែកក្តាមធ្លាក់ពីលើស្ពានស្លាប់១នាក់ និងរបួសធ្ងន់៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតកាលពីវេលាម៉ោង១៦ និង​៣៥​នាទី រសៀលថ្ងៃទី១៩ ខែឧសភា​ឆ្នាំ​២០១៩ ចំណុចស្ពានព្រែកក្តាមត្រើយខាងកើតភូមិទួល​ងោក​ឃុំ​កំពង់​លួង​ស្រុក​ពញាឮ​ ខេត្តកណ្តាល​។​

    ​នគរបាលនគរបាលស្រុកពញាឮបានបញ្ជឱ្យដឹងថា នៅ វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក ​HONDA DREAM C125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កណ្ដាល 1Y-4849 បើកបរ​ដោយ​ឈ្មោះ ពុំទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ពាក់មួក​សុវត្ថិភាព (​រងរបួស​ធ្ងន់​)​។ មាន​អ្នករួមដំណើរ​ចំនួន ០២​នាក់៖ ១-ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស(​ស្លាប់​នៅ​កន្លែងកើតហេតុ​), ២-ឈ្មោះពុំទាន់ស្គាល់អត្តសញ្ញាណ (​រងរបួស​ធ្ងន់​)​។

    ពួកគេជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងម(​ភ្នំពេញ​-​កំពង់ចាម​) លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បុក​រះ​ជាមួយ​បង្កាន់ដៃស្ពាន​ខាងឆ្វេង​បណ្ដាលឱ្យអ្នកបើកបរ និង​អ្នករួមដំណើរ ខ្ទាត​ធ្លាក់​ពីលើ​ស្ពាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ០១​នាក់ និង​រងរបួស​ធ្ងន់​ចំនួន​០២​នាក់​។​

    ប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នសាកសពកំពុងរងចាំក្រុមគ្រួស្រួសា​រួ មក​ទមកទទួល យកទៅធ្វើបុណ្យ ចំណែកអ្នករងរបួស បាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពញាឮ​។​ ដោតឡែកម៉ូតូបានយកមករក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាល​រដ្ឋបាល​កំ​ពង់​លួង​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares