• ជនជាតិចិនម្នាក់បើករថយន្តលឿនពេកក្រឡាប់ស្លាប់ភ្លាមៗនិងភរិយារបួសស្រាល
    ដោយ admin  ថ្ងៃទី 19 May, 2019  ម៉ោង 19:41 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង)៖ បុរសជនជាតិចិនបើកបររថយន្តលឿនពេកក្រឡាប់និងស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១០១ និង១០២ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។

    សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆុង ឈីង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិ ចិនហុងកុង កាន់លិខិត ឆ្លងដែនលេខ KJ 0237658 បានបើកបររថយន្ត ម៉ាកស៊ើប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-8704 ក្រឡាប់ ស្លាប់នៅនឹងកន្លែងកើតហេតុ និងរួមដំណើរឈ្មោះ សាលី ឈុង ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិ ថៃ ត្រូវជាភរិយា រងរបួសស្រាល ។

    ប្រភពបានឱ្យដឹងទៀតថា សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនភរិយាសព យកទៅភ្នំពេញរក្សាទុកនៅស្ថានទូតចិន ៕៊

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares