• បុរសជនជាតិចិនម្នាក់ បើកឡានបុកស្លាកសញ្ញាចរាចរណ៍ រួចបុកចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់
    ដោយ admin  ថ្ងៃទី 18 May, 2019  ម៉ោង 20:07 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក RANG ROVER បុកស្លាកសញ្ញាចរាចរណ៍ និងចិញ្ចើមផ្លូវ បណ្តាលឱ្យក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    រថយន្តបង្កដោយខ្លួនឯង ម៉ាក RANG ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-1688 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណ រងរបួសបែកក្បាល ។ រថយន្តនេះបើកបរតាមបណ្តោយផ្លូវលេខ៧០ក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូត ទៅបុកស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើម និងបុកចិញ្ចើមបណ្តាលឱ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ។

    បន្ទាប់ពីកើតហេតុម្ចាស់រថយន្តនឡបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares