• ស្លាប់៣នាក់ និងរបួស១៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែឧសភាម្សិលមិញ
    ដោយ admin  ថ្ងៃទី 17 May, 2019  ម៉ោង 10:29 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០ លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់, របួសស្រាល១៥ នាក់ និងរបួសធ្ងន់១០នាក់ នេះបើយោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាា

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្ដធំ២គ្រឿង និងរថយន្តតូច៤ គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះ ថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, មិនគោរសិទ្ធិ, មិនប្រកាន់ស្ដាំ និងស្រវឹង។

    សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៧៩លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៣នាក់ របួសធ្ងន់១៦៧នាក់ និងរបួសស្រាល ៧៧នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares