• រថយន្តសាំយ៉ុងបើកបុកអ្នកជិះម៉ូតូស្លាប់ម្នាក់ ចំណែកអ្នកបើកបររថយន្តរត់បាត់
    ដោយ admin  ថ្ងៃទី 16 May, 2019  ម៉ោង 00:12 | សន្តិសុខ​សង្គម

    (ខេត្តកោះកុង) ​៖ រថយន្តសាំយ៉ុងបើកបុកម៉ូតូពីក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូរបួសធ្ងន់ និងបានស្លាប់នៅតាមផ្លូវខណៈកំពុងបញ្ជូនទៅសង្្រគោះនៅមន្ទីរពេទ្យ។ ករណីនេះបានកើតឡើង នៅវេលា​ម៉ោង ២និង១០​នាទី រំលងអធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៦-៨៧ ចំណុចអូរតាព្រំ ស្ថិតនៅ​ភូមិ​ត្រពាំងរូង ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង។

    សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្ករម៉ាកាក សាំយ៉ុង ពណ៌​ស្ករ ពាក់​ស្លាក លេខ ភ្នំពេញ 2AP-3641 អ្នកបើកបរ​រត់គេច​ខ្លួន បាន​បុក​ម៉ូតូ​ម៉ាក Honda Dream C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ ម​-3059 ភ​.​ព បើកបរក្នុងទិសដៅស្របគ្នា ដោយឈ្មោះ សួន ចំរើន ភេទ​ប្រុស អាយុ​៤៥ ឆ្នាំ មាន​ទីលំនៅ​ភូមិ ភូមិ​អូ​តា​សៀវ ឃុំ​គោល ស្រុក​សណ្តាន់ ខេត្តកំពង់ធំ មុខរបរ​កម្មករសំណង​ត្រចៀកកាំ ស្នាក់នៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ ជនរងគ្រោះ​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​កាល់ម៉ែត​។​

    ប្រភពដដែលបន្តថា ក្រោយពីកើតហេតុុ កម្លាំង​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង ចុះ​អន្តរាគមន៍ និង​ជួយសង្គ្រោះ​ជនរងគ្រោះ បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកោះកុង​។ ចំណែក​រថយន្ត​បង្ក​ និងម៉ូតូ កម្លាំង​ជំនាញ​យើង បានធ្វើ​កំណត់ហេតុ រក្សាទុក​នៅ​អធិការដ្ឋាន រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares