• គោរពច្បាប់ចរាចរណ៍ បើកបរដោយការយោគយល់គ្នា! ស្លាប់៥នាក់ និងរបួស៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១១ ខែឧសភាម្សិលមិញ
    ដោយ admin  ថ្ងៃទី 12 May, 2019  ម៉ោង 10:11 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសធ្ងន់៦នាក់។

    ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូចំនួន៨គ្រឿង, រថយន្តតូច៣គ្រឿង, រថយន្ដធុងធំ៣គ្រឿង និងយានផ្សេង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង។

    សូមបញ្ជាក់ថា រយៈពេល១១ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១២៦លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៥៧នាក់ របួសធ្ងន់១០៧នាក់ និងរបួសស្រាល៤៩នាក់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares