• ចិនមកលួចធ្វើ បារី លាយជាមួយកម្ទេចឈើកាស្យា នៅខណ្ឌពោធិ៍សែនជ័យ
    ដោយ admin  ថ្ងៃទី 11 May, 2019  ម៉ោង 16:47 | សន្តិសុខ​សង្គម

    (ភ្នំពេញ)៖ បន្ទាប់ពីប្រជាពលរដ្ឋលួចរាយការណ៍កម្លាំងគណៈបញ្ជាការឯកភាពចូលរួមដោយលោក អ៊ុ សុភ័ក្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យសិប្បកម្មកែច្នៃឈើ និងផលិតបារី ម៉ាក Ligun ដែលផលិតពីកម្ទេចឈើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០ និង១៥នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

    សមត្ថកិច្ចបានឱ្យដឹងថា ក្រោយពេលទទួលបានដំណឹងថា ទីតាំងសិប្បកម្មមួយនេះ មានការកែច្នៃឈើ និងផលិតបារីម៉ាក Ligun ពីកម្ទេចឈើ កម្លាំងចម្រុះបានចុះទៅការធ្វើការត្រួតពិនិត្យជាក់ស្ដែង និងសួររកលិខតច្បាប់អនុញ្ញាតផ្សេងៗទៀតផងដែរ ព្រោះថា បារីជាវត្ថុបំផ្លាញដល់សុខភាពអ្នកជក់ ហើយថែមទាំងការផលិតចេញពីកម្ទេចឈើថែមទៀតនោះ វារឹតតែប៉ះពាល់ដល់សុខភាព អ្នកជក់កាន់តែខ្លាំងថែមទៀតហើយ។ លុះពេលចុះទៅដល់ក្នុងទីតាំងសិប្បកម្មនោះ គេឃើញនៅផ្នែកខាងមុខ មានម៉ាស៊ីនអារឈើ និងកែច្នៃឈើ សម្រាប់ផ្គត់ផ្គង់តាមការដ្ឋានសំណង់ ហើយឈើដែលកំពុងធ្វើការកែច្នៃនោះ ជាប្រភេទកាស្យា និងប្រេងខ្យល់ រីឯនៅផ្នែខាងក្រោយមានម៉ាស៊ីនផលិតបារីម៉ាក Ligun។

    ក្រោយពីការត្រួតពិនិត្យ ឃើញថា ទីតាំងមួយនេះធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាតឡើយ ហើយបានយកកម្ទេចឈើទៅលាយជាមួយថ្នាំជក់ផលិតចេញជាបារី ដូចដំណឹងដែលទទួលបានមែន។ មិនតែប៉ុណ្ណោះការធ្វើអា ជីវកម្មដោយខុសច្បាប់ និងគ្មានច្បាប់អនុញ្ញាតនេះមានរយៈពេលយូរមកហើយ ទើបតែត្រូវបានបែកធ្លាយនាពេលនេះ ប៉ុន្តែខណៈដែលកម្លាំងចុះទៅដល់ មិនបានឃើញម៉ាស៊ីនសង្វាក់ផលិតកម្មផលិតបារីនេះ ដំណើរការទេ ចំណែកម៉ាស៊ីនកែច្នៃឈើនៅដំណើការ។

    ដោយឡែក ម្ចាស់ទីតាំងសិប្បកម្មនោះឈ្មោះ លាង តុងឡេង អាយុ៣៥ឆ្នាំ បាននិយាយថា កន្លងមក គាត់បានជួលទីតាំងនេះទៅឱ្យជនជាតិចិនម្នាក់ បើកសិប្បកម្ម ប៉ុន្តែជួលបានត្រឹមត១ខែប៉ុណ្ណោះ ជនជាតិចិនខាងលើក៏ឈប់ ជួលទៅវិញ។ ចំណែកឯការផលិតបារី ក៏បានផ្អាកដែរ ចំណែក ខាងសិប្បកម្មកែច្នៃឈើ ក្រោយពេលជនជាតិចិនឈប់ដំណើរការ ត្រូវបានគាត់ដែលជាម្ចាស់ទីតាំង ​បើកដំណើរការជាបន្តរហូតមកដល់ពេលនេះ ដែលទើបបានរយៈពេល ៣ខែប៉ុណ្ណោះ។

    ក្រោយការត្រួតពិនិត្យឃើញស្ថានភាពជាកស្ដែងហើយនោះ កម្លាំងសមត្ថកិច្ចខាងលើ បានផ្អាកអាជីវកម្មសិប្បកម្មមួយនេះជាបណ្ដោះអាសន្ន ដោយឲ្យម្ចាស់ទីតាំងសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវ ទើបអនុញ្ញាតឲ្យបើកដំណើរការកែច្នៃឈើបន្តទៀតតែ ហើយខណៈនោះដែរ សមត្ថកិច្ចក៏មិនបានដកហូតសម្ភារអ្វីមួយពីក្នុងសិប្បកម្មមួយនេះផងទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares