• ទីបញ្ចប់ឃាតករសម្លាប់ស្រីស្នេហ៍ជាប្រពន្ធគេ ​ក្នុង​សំណាក់​រំចង់ សមត្ថកិច្ចចាប់បានហើយ
    ដោយ admin  ថ្ងៃទី 10 May, 2019  ម៉ោង 12:18 | សន្តិសុខ​សង្គម

    (ខេត្តព្រៃវែង) ៖ ជនសង្ស័យជា​ឃាតក រឹតកសម្លាប់ស្ត្រី​ម្នាក់​ក្នុងផ្ទះសំណាក់ រំចង់ ដែលមានប្តីជាមន្ត្រីអាវុធហត្ថស្រុកលើកដែក ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែងវែកមុខ និង​​ចាប់​ឃាត់​ខ្លួន​បានហើយ ​នៅវេលាម៉ោងជាង០៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចឃុំសំរោងធំ​​ ស្រុកកៀនស្វាយ ខេត្ត​កណ្តាល ។

    គួររំលឹកថា កាលពីល្ងាចថ្ងៃទី៨ ខែឧសភា កន្លងទៅ ស្ត្រីជនរងគ្រោះត្រូវប្រុសស្នេហ៍នាំចូលផ្ទះសំណាក់ ដេកបន្ទប់លេខ ២០៧ ហើយក៏ត្រូវប្រុសស្នេហ៍រឹតកសម្លាប់ប្លន់យកលុយ គ្រឿងអល្លង្កា ហើយក៏គេចខ្លួនបាត់។ ដោយសារបន្សល់ភិនភាគ និងស្លាកលេខម៉ូតូ ក្នុងកាម៉េរ៉ាសុវត្ថិភាព ទើបកម្លាំង
    កងរាជអាវុធហត្ថខេត្តព្រៃវែងបើកការស្រាវជ្រាវរហូតឈានដល់ចាប់ខ្លួនជនសង្ស័យនាំយកទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសួរចម្លើយ ។

    មន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែងបានឱ្យដេងថា ជនសង្ស័យមានឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រី​ឯ​នារីជនរង​គ្រោះ​ឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល​។

    ​បើតាមមន្ត្រីអាវុធ​ហត្ថខេត្តបានលួចបង្ហើបប្រាប់ថា នឹងនាំជនសង្ស័យរូន​ទៅធ្វើត្រាប់ពី​សកម្មភាព​សម្លាប់​នារីរងគ្រោះ​ឡើងវិញនៅផ្ទះសំណាក់រំចង់ ដែលជាកន្លែងកើតហេតុ កក្នុងថ្ងៃនេះដដែ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...
    shares